សារព័ត៌មានត្រូវតែឆាប់រហ័សជាង ត្រឹមត្រូវជាង ជំនាញជាង និងច្បាមជាប់ការពិតជាក់ស្ដែងជាង
(VOVWORLD) - រាល់ស្នាដៃ កម្មវិធីផ្សាយសម្លេង និងទូរទស្សន៍ក្នុងឱកាសបុណ្យតេត ឆ្នាំ ២០២៣ ត្រូវបានវិនិយោគយ៉ាងហ្មត់ថត់ និងវិសេសវិសាលអំពីរូបភាព ហើយមានខ្លឹមសារយ៉ាងជ្រាលជ្រៅ សម្បូរបែប ប្រកបដោយគុណភាពផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Tran Hong Ha |
សារព័ត៌មានត្រូវតែឆាប់រហ័សជាង ត្រឹមត្រូវជាង ជំនាញជាង ហើយច្បាមជាប់ការពិតជាក់ស្ដែងជាង។ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Tran Hong Ha បានថ្លែងដូច្នេះនៅក្នុងសន្និសីទជាមួយសារព័ត៌មាននាដើមនិទាឃរដូវឆ្នាំ ២០២៣ នាព្រឹកថ្ងៃទី ៣១ មករា នៅទីក្រុងហាណូយ។ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានចាត់ទុកថា ស្ថាប័នសារព័ត៌មានចាំបាច់ត្រូវវិនិយោគលើស្នាដៃនានាជាមួយទម្រង់ និងមធ្យោបាយជាច្រើន ដើម្បីជាអាហារខាងស្មារតីដែលមិនអាចខ្វះបានរបស់អ្នកគ្រប់គ្រង និងប្រជាជន៖ “ក្រៅពីការឆ្លុះបញ្ចាំងអំពីព័ត៌មាន យើងត្រូវតែបូកសរុប ដើម្បីលើកឡើងពីបញ្ហា និងវាយតម្លៃលើសកម្មភាព និងប្រតិកម្មរបស់រដ្ឋាភិបាលលើវិស័យសារព័ត៌មាន។ តាមនោះ ឆ្លើយតបឲ្យទាន់ពេលវេលាអំពីគោលនយោបាយ។ ប្រតិកម្មទាន់ពេលវេលា និងឆាប់រហ័សគឺត្រូវការការគាំទ្រពីសារព័ត៌មានផងដែរ”។
ក្នុងសន្និសីទនេះ គណៈកម្មការឃោសនាអប់រំមជ្ឈឹមបានឲ្យដឹងថា៖ រាល់ស្នាដៃ កម្មវិធីផ្សាយសម្លេង និងទូរទស្សន៍ក្នុងឱកាសបុណ្យតេត ឆ្នាំ ២០២៣ ត្រូវបានវិនិយោគយ៉ាងហ្មត់ថត់ និងវិសេសវិសាលអំពីរូបភាព ហើយមានខ្លឹមសារយ៉ាងជ្រាលជ្រៅ សម្បូរបែប ប្រកបដោយគុណភាពផងដែរ៕