សារព័ត៌មានធ្វើល្អសមិទ្ធកិច្ចឃ្លាំមើលនិងបដិវាទ

សារព័ត៌មានធ្វើល្អសមិទ្ធកិច្ចឃ្លាំមើលនិងបដិវាទ - ảnh 1
សារព័ត៌មានធ្វើល្អសមិទ្ធកិច្ចឃ្លាំមើលនិងបដិវាទ (VOV)

        Vovworld-នាព្រឹកថ្ងៃទី១០កុម្ភៈប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ
​ភូមិវៀតណាមលោក Nguyen Thien Nhan បានមកទស្សនាបុណ្យកាសែត​និទាឃៈ
រដូវឆ្នាំមមែសប្តស័ក២០១៥។ ទស្សនាស្តង់បង្ហាញរបស់បណ្ដាស្ថាប័ន​សារព័ត៌មាន
លោក​ Nguyen Thien Nhan បានចាត់ទុកថា សារព័ត៌មានជា​និច្ចកាលរួមដំណើរជា
មួយប្រជាជាតិនិងរួមជាមួយល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ តម្រូវការនិងលទ្ធភាព
ផ្លាស់ប្តូរព័ត៌មានក៏កើនឡើងផងដែរ នេះជាឱកាស​ផងនិងជាការសាកល្បងផង
សំរាប់សារព័ត៌មាន។​ លោក Nguyen Thien Nhan បានចាត់ទុកថា សារព័ត៌មានត្រូវ
ធ្វើល្អសម័ត្ថកិច្ចឃ្លាំមើលនិងបដិវាទរបស់ខ្លួន​ចំពោះសង្គម។ ពេលមានគោល
នយោបាយធំៗ សារព័ត៌មានត្រូវជាកន្លែង​ប្រមូលផ្ដុំមតិរបស់ប្រជាជននិងជាវេទិការ
ដើម្បីប្រជាជនរួមមតិ។ លោក Nguyen Thien Nhan បានជូនពរជួរសារព័ត៌មានមាន
ការច្នៃប្រឌិតនិងផ្សាភ្ជាប់ដ៏ជ្រាល​ជ្រៅនឹងស្ថានភាពជាក់ស្ដែងដើម្បីឆ្លុះបញ្ចាំងរាល់
ប្រការល្អនិងប្រការអន់ខ្សោយ​រួមចំណែកនាំប្រទេសជាតិអភិវឌ្ឍន៍ដ៏ចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ