សារព័ត៌មានបារាំងកោតសរសើរវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19

(VOVWORLD) - សារព័ត៌មានបារាំងសុទ្ធតែមានការចាប់អារម្មណ៍ចំពោះការដែលវៀតណាមជាប្រទេសមានចំនួនប្រជាជនជិត១០០លាននាក់ ស្ថិតជាប់នឹង ប្រទេសចិន ដែលជាកន្លែងផ្ទុះឡើងជំងឺ Covid-19 ក៏ប៉ុន្តែមានករណីឆ្លងវីរុស SARS-CoV-2 តែ២៦៨ករណីប៉ុណ្ណោះ ហើយគ្មានករណីស្លាប់ណាមួយ រហូតដល់បច្ចុប្បន្ន។ 

ក្នុងប៉ុន្មានថ្ងៃកន្លងទៅ គេហទំព័រសារព័ត៌មានដ៏ល្បីល្បាញជាច្រើន របស់បារាំងដូចជា Le Monde Le Figaro Le Echos និងប៉ុស្តិ៍ទូរទស្សន៍អន្តរ ជាតិជាភាសាបារាំង TV5 Monde បានចុះផ្សាយជាបន្តបន្ទាប់នូវអត្ថបទ សរសេរ និងបទយកការណ៍ស្ដីពីប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នៅវៀតណាម។

សារព័ត៌មានបារាំងសុទ្ធតែមានការចាប់អារម្មណ៍ចំពោះការដែលវៀតណាមជាប្រទេសមានចំនួនប្រជាជនជិត១០០លាននាក់ ស្ថិតជាប់នឹង ប្រទេសចិន ដែលជាកន្លែងផ្ទុះឡើងជំងឺ Covid-19 ក៏ប៉ុន្តែមានករណីឆ្លងវីរុស SARS-CoV-2 តែ២៦៨ករណីប៉ុណ្ណោះ ហើយគ្មានករណីស្លាប់ណាមួយ រហូតដល់បច្ចុប្បន្ន។ វៀតណាមបានក្លាយទៅជាគំរូក្នុងការប្រយុទ្ធប្រឆាំង Covid-19 លើទូទាំងពិភពលោក រួមទាំងចំពោះប្រទេសអឺរ៉ុបនានាផងដែរ។

សារព័ត៌មានបារាំងចាត់ទុកថា ជោគជ័យរបស់វៀតណាមគឺអាស្រ័យ ទៅលើការយល់ដឹងយ៉ាងហ្មត់ចត់អំពីជំងឺ Covid-19 តាំងពីគ្រាដំបូង។ បន្ទាប់ពីប្រទេសចិនប្រកាសករណីឆ្លងវីរុសដើមដំបូង វៀតណាមបានអនុវត្ត ភ្លាមៗនូវវិធានការជាច្រើនសំដៅរាំងខ្ទប់ការឆ្លងវីរុសដល់សហគមន៍ ក្នុង នោះមានការសម្រេចចិត្តបិទព្រំដែនជាមួយចិន។ ទន្ទឹមនេះ វៀតណាមក៏ បានកំណត់ហើយធ្វើការតាមដានយ៉ាងដិតដល់បណ្ដាបុគ្គលឬក្រុមមនុស្សត្រូវឆ្លង វីរុសឬសង្ស័យឆ្លងវីរុសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ