សារព័ត៌មានប្រទេសកូរ៉េខាងជើងអំពាវនាវការបង្រួបបង្រួមគ្នា ឡើងវិញនៃ ប្រទេសកូរ៉េទាំងពីរ
(VOVWORLD) - សារព័ត៌មានប្រទេសកូរ៉េខាងជើង នាថ្ងៃទី២១ខែកញ្ញា បានផ្សព្វផ្សាយបទ អន្តរាគមន៍ជាច្រើន ដោយបញ្ជាក់យ៉ាងវិជ្ជមានអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអន្តរ កូរ៉េលើកទី៣រវាងថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong-Un និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon jea-in ព្រមទាំងអំពាវនាវឲ្យចាត់ទុក ថានេះគឺជា«ជំហានលោតផ្លោះមួយនាំមកនូវការបង្រួបបង្រួមគ្នាឡើងវិញ។
ថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong-Un និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon jea-in |
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បានវាយតម្លៃកិច្ចប្រជុំកំពូល អន្តរកូរ៉េទើបបានរៀបចំឡើងនៅទីក្រុងព្យុងយ៉ាងបាន«គូសសញ្ញាដ៏សំខាន់» ក្នុងការជម្រុញផ្សះផ្សារប្រជាជាតិនិងសហប្រតិបត្តិការសំដៅ«បើកសម័យកាលដ៏ល្អប្រសើរក្នុងការបង្រួបបង្រួមគ្នានៅលើឧបទ្វីបកូរ៉េ»។
ក្នុងពេលនោះ កាសែត Rodong Sinmun ស្ថាប័នបញ្ចេញមតិរបស់បក្ស ពលករកូរ៉េខាងជើងបានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីររូបបានបង្កើតគ្រឹះមូលដ្ឋាន សំរាប់សម័យកាលថ្មីក្នុងការអភិវឌ្ឍនិងវិបុលភាពនៃទំនាក់ទំនងអន្តរកូរ៉េ។ ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២០ខែកញ្ញា អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃ ជំនួបកំពូលក្នុងសប្តាហ៍រវាង លោក Kim Jong-Un និង លោក Moon jea-in នៅទីក្រុងព្យុងយ៉ាងពិតជាមានវិជ្ជមានហើយសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បី ឈានទៅសម្រេចឲ្យបានការវិវត្តក្នុងកិច្ចចរចាររវាងទីក្រុងវ៉ាស៊ីនតោននិង ទីក្រុងព្យុងយ៉ាងផងដែរ៕