សារព័ត៌មានបរទេសចាត់ទុកវៀតណាមទទួលផលប្រយោជន៍ច្រើនបំផុតពី TPP
|
សារព័ត៌មានបរទេសចាត់ទុកវៀតណាមទទួលផលប្រយោជន៍ច្រើនបំផុតពី TPP |
Vovworld-តាមទីភ្នាក់ងារសារព័ត៌មានកាណាដា (CP) ថា កិច្ចព្រមព្រៀងដៃគូ
ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នឹងជំរុញខឿនសេដ្ឋកិច្ចនៃប្រទេស
សមាជិកចំនួន១២តាមរយៈការបើកទូលាយទីផ្សារពាណិជ្ជកម្មក្នុងប្លុក។ ប៉ុន្តែផល
ប្រយោជន៍ដែលនាំមកសំរាប់ភាគីនានានឹងខុសគ្នា។ ទីភ្នាក់ងារ CP បានចាត់ទុកថា
វៀតណាមស្ថិតក្នុងចំណោមប្រទេសទទួលផលច្រើនបំផុតពី TPP ដោយការរីកចំរើន
ខាងចំណេញក្នុងផ្នែកចំនួន២គឺតម្បាញកាត់ដេរនិងស្បែកជើង ដោយការលុបចោលពន្ធដា
នៅអាមេរិកនិងទីផ្សារធំៗផ្សេងៗ។ តាមការព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងមាន
កំណើន១១%នាឆ្នាំ២០២៥ ក្នុងនោះការនាំចេញកើនឡើង២៨%។ ល្បឿននេះវ៉ាដាច់
សមាជិកនានាក្នុង TPP ហើយវៀតណាមនឹងក្លាយទៅជាកន្លែងមកល្អរបស់អ្នក
ផលិតទំនិញក្នុងតំលៃថោកដែលចង់រក្សាការប្រកួតប្រជែងដោយផ្អែកលើតំលៃពលករទាប៕