សារព័ត៌មានបរទេសផ្សាយព័ត៌មានអំពីការដែលចិនដកស្ថានីយ៍ខួង Haiyang Shiyou 981 ចេញពីសមុទ្រខាងកើត
|
សារព័ត៌មានជប៉ុននិងឥណ្ឌាបានផ្សាយព័ត៌មានអំពីការដែល ចិនបាន ដកស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់ចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនិង តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ (Image: VNA) |
(VOVworld) – សារព័ត៌មានជប៉ុននិងឥណ្ឌាបានផ្សាយព័ត៌មានអំពីការដែល
ចិនបានដកស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់ចេញពីតំបន់សេដ្ឋកិច្ច
ផ្តាច់មុខនិង តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ គេហទំព័ណ៌រ Sankei
របស់ជប៉ុន នាថ្ងៃទី ១៧ កក្កដា បានផ្សាយអត្ថបទសរសេរក្រោមជំណងជើង
ថា៖ “ដោយការដាក់សម្ពាធន៍ របស់សហគមន៍អន្តរជាតិនិងការគិតគូរខុសឆ្គង ចិនត្រូវដកស្ថានីយ៍ខួងចេញពីសមុទ្រ ខាងកើត”។ អត្ថបទសរសេរបានលើក
ច្បាស់ថា៖ សេចក្តីសម្រេចពោលខាងលើរបស់ ចិនមុនគំរោង ១ ខែ ដោយការ
ដាក់សម្ពាធន៍យ៉ាងខ្លាំងក្លារបស់សហគមន៍អន្តរជាតិ។ វៀតណាមទទួលបាន
ការគាំទ្រនៃសាធារណៈមតិអន្តរជាតិ ក្នុងពេលនោះ បណ្ដាប្រទេសអាស៊ី-
អាគ្នេយ៍កាន់តែបាត់បង់ទំនុកទុកចិត្តចំពោះចិនពីមួយថ្ងៃទៅមួយថ្ងៃ។ នាថ្ងៃទី
១៦ កក្កដា ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុន ក៏បានផ្សាយព័ត៌មានអំពី
ការដែល សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធជាតិរបស់ចិនបានសម្រេចរួចរាល់សកម្ម
ភាពស្ទង់ រុករកនៅទីនេះ។ កាយវិការរបស់ចិនបានសឲ្យឃើញថា៖ ប៉េកាំង
កំពុងខំប្រឹងប្រែងបន្ធូស្រាលភាពតានតឹង។ គេហទំព័ណ៌ “Yomiuri” ក៏បានចាត់
ទុកថា៖ ប៉េកាំងចង់បញ្ចប់សកម្មភាពនៃស្ថានីយ៍ខួងមុនពេលសន្និសីទវេទិការ
តំបន់អាស៊ាន (ARF) ដែលនឹងប្រព្រឹត្តទៅនាខែ សីហា ខាងមុខនេះ។
នាថ្ងៃដ៏ដែល កាសែតធំៗរបស់ឥណ្ឌាក៏បានផ្សាយព័ត៌មានអំពីការដែល ចិន
ដកស្ថនីយ៍ ខួង។ នាថ្ងៃទី ១៧ កក្កដា កាសែត The Times of India បានបញ្ជាក់
ថា៖ ការដែលចិន ដក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់ចេញពីតំបន់
ជំវិញប្រជុំកោះ Hoang Sa នៅសមុទ្រខាងកើតរបស់វៀតណាមដែលកាត់
បន្ថយលទ្ធភាពបណ្ដាលការប៉ះទង្កិច ប៉ុន្តែ លទ្ធភាពកែលំអរទំនាក់ទំនងរវាង
វៀតណាមនិងចិនគឺតិចនៅណាស់។ តាមកាសែតនេះ ការដែលចិនដាក់ស្ថានី
យ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់គឺជាផ្នែកមួយក្នុងយុទ្ធសាស្ត្រ
“កំណត់តំបន់ជំលោះ” របស់ចិននៅសមុទ្រខាងកើត៕