សារព័ត៌មានបរទេសវាយតម្លៃថា វៀតណាមបានបង្ហាញច្បាស់ជោគជ័យរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររបស់អង់គ្លេស នៅថ្ងៃទី ៣០ ខែមេសា មានអត្ថបទសរសេរដោយវាយតម្លៃខ្ពស់ចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 របស់រដ្ឋាភិបាលវៀតណាម។ 
សារព័ត៌មានបរទេសវាយតម្លៃថា វៀតណាមបានបង្ហាញច្បាស់ជោគជ័យរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 - ảnh 1អ្នកដំណើរត្រូវគោរពតាមការរក្សាចម្ងាយអប្បបរមា ២ ម៉ែត្រ ពេលបំពេញបែបបទនៅអាកាសយានដ្ឋាន Noi Bai (នៃទីក្រុងហាណូយ)

អត្ថបទនេះបានបញ្ជាក់ថា៖ រហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅវៀតណាមមានកម្រិតទាប - មានតែ ២៧០ ករណី ខណៈពេលដែលគ្មានអ្នកស្លាប់ឡើយ។ អ្នកជំនាញសុខាភិបាលបានវាយតម្លៃថា វៀតណាមបានទទួលជោគ ជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដូចបច្ចុប្បន្ននេះ គឺដោយសារមានវិធានការយ៉ាងឆាប់រហ័សនិងខ្លាំងក្លាតាំងពីដំបូងមក ដូចជាការរឹតត្បិតភ្ញៀវទេសចរឆ្លង ដែននិងដាក់មនុស្សរាប់ម៉ឺននាក់នៅដាច់ដោយឡែក រួមទាំងធ្វើតេស្តសុខភាពសាធារណៈ និងដាក់ឱ្យដំណើរការប្រព័ន្ធឃ្លាំមើលសម្រាប់មនុស្សដែលប្រឈមនឹងហានិភ័យនៃការប៉ះពាល់នឹងវីរុស SARS-CoV-2 ផងដែរ។

ចំណែកឯការសែត “ទឡ្ហីករណ៍និងព្រឹត្តិការណ៍” របស់រុស្ស៊ី នៅថ្ងៃទី ៣០ មេសា បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “មូលហេតុដែលវៀតណាមអាចរាំងស្កាត់ជំងឺរាតត្បាត COVID-19 តាំងពីជំងឺចាប់ផ្តើមរីករាលដាល” ដោយសួរថា តើរុស្ស៊ីអាចអនុវត្តមេរៀនជោគជ័យរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ដែរឬអត់។ យោងតាមកាសែតនេះ ក្នុងមួយសប្តាហ៍កន្លងមកនេះ នៅវៀតណាមគ្មានករណីឆ្លងថ្មីឡើយ។   ថ្វីត្បិតដូច្នេះក៏ដោយ ប្រជាជនវៀតណាម នៅតែពាក់ម៉ាស់និងរក្សាចម្ងាយអប្បបរមា ២ ម៉ែត្រ។ តំណងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម លោក Kidun Park បាននិយាយថា វៀត ណាមបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ព្រមទាំងចាត់ទុកថា ការឆ្លើយតបភ្លាមៗ ចំពោះជំងឺរាត ត្បាតគឺជាកត្តាចម្បងដែលនាំមកដល់ជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ