សារព័ត៌មានបរទេសវាយតំលៃខ្ពស់ចំពោះអត្ថន័យជ័យជំនះទី ៣០ មេសា របស់វៀតណាម


សារព័ត៌មានបរទេសវាយតំលៃខ្ពស់ចំពោះអត្ថន័យជ័យជំនះទី ៣០ មេសា របស់វៀតណាម - ảnh 1
សារព័ត៌មានបរទេសវាយតំលៃខ្ពស់ចំពោះអត្ថន័យជ័យជំនះទី ៣០ មេសា របស់វៀតណាម (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ មេសា សារព័ត៌មានអាហ្សង់ទីននិងវ៉ែណេស៊ុយអេឡាបាន ជូនដំណឺងជាច្រើនស្តីពីសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវារំដោះភាគ ខាងត្បូងឯកភាពប្រទេសជាតិរបស់វៀតណាម (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ -ថ្ងៃទី
៣០ មេសា ឆ្នាំ ២០១៥)។ ទីភ្នាក់ងារសារព័ត៌មាន Telam របស់អាហ្សង់ទីនបានចុះ ផ្សាយអត្ថបទចំនួន ៥ ស្តីអំពីវៀតណាម ក្នុងនោះ វាយតំលៃខ្ពស់ចំពោះ អត្ថន័យនៃ
ជ័យជំនះថ្ងៃទី ៣០ មេសានិងតួនាទីរបស់លោកប្រធានហូជីមិញនិងនាយ
ឧត្តមសេនីយ៍   Vo Nguyen Giap។ ទីភ្នាក់ងារសារព័ត៌មាន  Telam ក៏បានផ្សាយ ឡើងវិញអត្ថបទរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Nguyen
Dinh Thao ដែលថ្លែងអំណរគុណចំពោះប្រជាជនស្រឡាញ់សន្តិភាពលើពិ ភពលោក
ដែលបានគាំទ្រការតស៊ូយុត្តិធម៌របស់ប្រជាជាតិវៀតណាម ក្នុងនោះ មាន ប្រជាជន
អាហ្សង់ទីន។ កាសែត “Latinoamericano Rosamond” របស់អាហ្សង់ទីនក៏បានចុះផ្សាយ
អត្ថបទក្រោមចំណងជើងថា “ ៤០ ឆ្នាំឯកភាព៖ វៀតណាម - ឈ្មោះនៃ ជ័យជំនះ”
ផងដែរ។

ក្នុងពេលជាមួយគ្នានោះ កាសែតវិទ្យុសម្លេងនិងទូរទស្សន៍ជាច្រើនរបស់អាល្លឺម៉ង់បាន
ផ្សាយព័ត៌មានអត្ថបទស្តីអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះរបស់ប្រជាជាតិវៀតណាម។ វិទ្យុសម្លេងអាល្លឺម៉ង់បានផ្សាយបទយកការណ៍ស្តីអំពីការតស៊ូ របស់វៀតណាម ៤០
ឆ្នាំមុន ក៏ដូចជា ការអភិវឌ្ឍន៍របស់វៀតណាមនាបច្ចុប្បន្ន។ កាសែត “អាល្លឺម៉ង់ថ្មី” បានចុះផ្សាយអត្ថបទចំនួន ២ ស្តីអំពីវៀតណាមនិងអាមេរិកកែលំអរទំនាក់ ទំនង
ក្រោយរយៈពេល ៤០​ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ