សារព័ត៌មានពិភពលោកវាយតំលៃចំពោះសេចក្តីសម្រេចរបស់ប្រធានាធិបតី Trump លុបចោលជំនួបជាមួយ ស.ប.ប.ក.

(VOVWORLD) - ប្រតិកម្មចំពោះសេចក្តីសម្រេចលុបចោលជំនួបកំពូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un នៅសឹង្ហបុរីនាថ្ងៃទី ១២ មិថុនា ខាងមុខ សារព័ត៌មានពិភពលោកបាននាចេញ អត្ថាធិប្បាយខុសពីគ្នាចំពោះកាយវិការនេះ។ 
សារព័ត៌មានពិភពលោកវាយតំលៃចំពោះសេចក្តីសម្រេចរបស់ប្រធានាធិបតី Trump លុបចោលជំនួបជាមួយ ស.ប.ប.ក. - ảnh 1 សារព័ត៌មានពិភពលោកវាយតំលៃចំពោះសេចក្តីសម្រេចរបស់ប្រធានាធិបតី Trump លុបចោលជំនួបជាមួយ ស.ប.ប.ក.

ប្រតិកម្មចំពោះសេចក្តីសម្រេចលុបចោលជំនួបកំពូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un នៅសឹង្ហបុរីនាថ្ងៃទី ១២ មិថុនា ខាងមុខ សារព័ត៌មានពិភពលោកបាននាចេញ អត្ថាធិប្បាយខុសពីគ្នាចំពោះកាយវិការនេះ។ មានវត្តមាននៅ ស.ប.ប.ក. ធ្វើជាក សិណសាក្សីដំណើរបិទចោលទីកន្លែងធ្វើពិសោធន៏នុយក្លេអ៊ែរ Punggyeri  អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន CNN លោក Will Ripley បានវាយតំ លៃថា៖ ពេលវេលាដែលប្រធានាធិបតី Donald Trump ប្រកាសលុបចោលការ សន្ទនាកំពូលជាមួយថ្នាក់ដឹកនាំ Kim Jong-un បានបំផ្លាញចោលទាំងស្រុងទំនុក ទុក្ខចិត្តដែលភាគីទាំងពីរទើបនឹងកសាងឡើង។ ទន្ទឹមនឹងនោះ ពេលដែល ព្យុងយ៉ាងសម្រេចបំផ្លាញចោលដ៏រួចរាល់ Punggyeri ប្រការនេះមានន័យថា៖ ព្យុងយ៉ាងបានសង្ឃឹមអាចបង្កើតឡើងឱកាសល្អថែមទៀតសំរាប់ប្រទេសជាតិ ហើយនោះគឺជាសក្ខីភាពដែលសឲ្យឃើញថា៖ កូរ៉េខាងជើងកំពុងប្រតិបត្តិតាមនូវ កិច្ចសន្យាស្តីពីការលុបបំបាត់នុយក្លេអ៊ែរ។ក្នុងពេលនោះ គេហទំព័រ Slate.com របស់អាមេរិកបានធ្វើអត្ថាធិប្បាយ ពោលខាងលើរបស់ប្រធានាធិបតី  Donald Trump ថា៖ នេះជាការមិនគោរព របស់វ៉ាស៊ីនតោនចំពោះកូរ៉េខាងត្បូង ប្រទេសដើរតួនាទីយ៉ាងសកម្មជួរមុខក្នុងការត្រៀមរៀបចំឲ្យសន្និសីទកំពូលជាប្រវត្តិសាស្ត្រនេះ។ រដ្ឋអំណាចរបស់ប្រធានា ធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ត្រូវបានភ្ញាក់ផ្អើលទាំងស្រុង រីឯ រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Mike Pompeo ជៀសវៀងឆ្លើយសំណួរអំពីការជូនដំ ណឹងជាមុនសំរាប់សេអ៊ូលអំពីសេចក្តីសម្រេចរបស់លោក Donald Trump ដែរឬ ទេ។ ប៉ុន្តែ អ្នកជំនាញការនៃវិទ្យាស្ថានស្រាវជ្រាវបូព៌ាររបស់រុស្ស៊ី លោក Dmitry Mosyakov  បានចាត់ទុកថា៖ កាយវិការរបស់លោក Donald Trump អាចព្យាកណ៍ឲ្យបាន ដោយសារ អាមេរិកជានិច្ចកាលរក្សា ២ ទស្សនៈចំពោះកូរ៉េ ខាងជើង។ ទីមួយគឺការបង្កើតទំនាក់ទំនងនិងការជះឥទ្ធិពលទៅលើរបបដោយ ការផ្តល់ជំនួយ។ ទីពីរគឺការបង្កើនបទដាក់ទណ្ឌកម្មដោយមានគោលដៅផ្តួលរលំ របប។ តាមលោករូបនេះថា ទស្សនៈទី ២ កំពុងជាពិតៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ