សារព័ត៌មានម៉ាឡេស៊ីវាយតម្លៃជាវិជ្ជមានចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី A.Ibrahim នៅវៀតណាម

(VOVWORLD) - ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២២និង២៣ ខែកក្កដា សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី Anwar Ibrahim និងភរិយាមកកាន់ប្រទេសវៀត ណាម (ថ្ងៃទី ២០ - ២១ ខែកក្កដា)។

សារព័ត៌មានម៉ាឡេស៊ីវាយតម្លៃជាវិជ្ជមានចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី A.Ibrahim នៅវៀតណាម - ảnh 1ទិដ្ឋភាពទូទៅនៃជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម ជាមួយម៉ាឡេស៊ី និងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Anwar Ibrahim នៅវៀតណាម (រូបថត៖ VOV)

កាសែតម៉ាឡេស៊ីធំៗ ដូចជា New Straits Times, The Star, Malaysia Mail ឬ Malaysia Today សុទ្ធតែមានអត្ថបទទំព័រមុខដែលមានចំណងជើងលេចធ្លោ រួមជាមួយនឹងរូបភាពមិត្តភាពរវាងនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim នៅវិថីសៀវភៅនៃទីក្រុងហាណូយ (ថ្ងៃទី ២១ខែកក្កដា)។

កាសែត The New Straits Times បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើង ថា "រយៈពេល ៥ ទសវត្សរ៍នៃទំនាក់ទំនងការទូត៖ នាយករដ្ឋមន្ត្រី លោក Anwar ស្វែងរកទំនាក់ទំនងកាន់តែប្រសើរឡើងពីវៀតណាម" ខណៈដែលកាសែត The Star បានបោះពុម្ពអត្ថបទជាច្រើនដែលមានចំណងជើងដូចជា៖ "ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Anwar មកកាន់វៀតណាមមានគោលបំណងពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ"; "នាយករដ្ឋមន្ត្រី Anwar៖ ម៉ាឡេស៊ីអាចរៀនពីបទពិសោធន៍របស់វៀតណាមក្នុងការអភិវឌ្ឍន៍ប្រទេស"...។

ទន្ទឹមនឹងនោះ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោកនាយករដ្ឋមន្ត្រី Anwar Ibrahim បានសម្តែងការដឹងគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការគោរពរបស់វៀត ណាមចំពោះរូបលោកផ្ទាល់ និងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី។ លោកបានវាយតម្លៃថា ដំណើរទស្សនៈកិច្ចបាននាំមកនូវលទ្ធផលវិជ្ជមាន និងបានសម្តែងនូវក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។

ក្នុងពេលជាមួយគ្នានោះ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់រដ្ឋមន្ត្រីវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី (MITI)  Utama Zafrul បានបញ្ជាក់ថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរនៅមានធំធេងនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ