សារព័ត៌មានម៉ាឡេស៊ី៖អាស៊ានអះអាងជាថ្មីម្ដងទៀតនូវដំណោះស្រាយសន្តិភាពចំពោះបញ្ហាសមុទ្រខាងកើត

សារព័ត៌មានម៉ាឡេស៊ី៖អាស៊ានអះអាងជាថ្មីម្ដងទៀតនូវដំណោះស្រាយសន្តិភាពចំពោះបញ្ហាសមុទ្រខាងកើត - ảnh 1
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak (រូបថត៖AFP/TTXVN)

(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Bernama របស់ម៉ាឡេស៊ីនាថ្ងៃទី១៧ កុម្ភៈ បាន
ចុះផ្សាយព័ត៌មានថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak ឲ្យដឹងថា​ ថ្នាក់ដឹក
នាំ អាស៊ានទាំងឡាយអះអាងជាថ្មីម្ដងទៀតនូវគោលជំហរចង់មានអំពីដំណោះ
ស្រាយសន្តិភាពសំរាប់ជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើត ហើយបញ្ហា
នេះត្រូវតែ ដោះស្រាយដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញា
អ.ស.បស្ដីអំពី ច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នក
យកព័ត៌មាន ម៉ាឡេស៊ីនាថ្ងៃទី១៦ កុម្ភៈ នាយករដ្ឋមន្ត្រីលោក Najib Razak ចាត់ទុក
ថា​ ភាគី ទាក់ទិនទាំងឡាយត្រូវរក្សាការអត់ធ្មត់ មិនធ្វើឲ្យភាពតានតឹងក្នុងតំបន់
កើនឡើង មិនមានទង្វើរគំរាមកំហែង ហើយគោរពសេចក្ដីថ្លែងការណ៍ស្ដីអំពីការ
ប្រតិបតិ្ត របស់ភាគីនានានៅសមុទ្រខាងកើត (DOC) បើកផ្លូវសំរាប់ការកសាង
ក្រមប្រតិបតិ្ត នៅសមុទ្រខាងកើត (COC)។
នាថ្ងៃដដែល កាសែត “The Star” របស់ម៉ាឡេស៊ីក៏បានសង្កត់ធ្ងន់ថា អាស៊ានចង់
ភាគីទាន់ទិននានារក្សាការអត់ធ្មត់ដើម្បីជៀសវាងសកម្មភាពមានគ្រោះអាសន្នធ្វើ
ឲ្យភាពតានតឹងក្នុងតំបន់កើនឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ