សារព័ត៌មានរួម វិភាគទានដ៏ធំធេងទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៩៣ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម នាព្រឹក ថ្ងៃទី២០ មិថុនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញជួបមុខថ្នាក់ដឹកនាំនៃបណ្ដាស្ថាប័នសារព័ត៌មានក្នុងទូទាំងប្រទេស និងអ្នកកាសែតបដិវត្តន៍ជើងចាស់នានាផងដែរ។
លោក Nguyen Xuan Phuc ថតរូបជាមួយថ្នាក់ដឹកនាំបណ្ដាស្ថាប័នសារព័ត៌មានរដ្ឋនិងអ្នកកាសែតបដិវត្តន៍ជើងចាស់ |
លោកនាយករដ្ឋមន្រ្តីអះអាងថា ក្រោមការដឹកនាំរបស់បក្ស សារព័ត៌មាន បដិវត្តន៍វៀតណាមជានិច្ចកាលជាកម្លាំងស្នូលនៅលើសមរភូមិខាងសតិអារម្មណ៍ វប្បធម៌ ដែលរីកធំធាត់លើគ្រប់ជ្រុងជ្រោយដោយឥតឈប់ឈរ។ លោក Nguyen Xuan Phuc អះអាងថា សារព័ត៌មានបដិវត្តន៍វៀតណាមបានរួមវិភាគទានដ៏សំខាន់ ទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស ការពារសិទ្ធិនិងផលប្រយោជន៍ដ៏ ស្របច្បាប់របស់ប្រជាជននិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យផ្នែកសារព័ត៌មានបំពេញការងារកំណត់ទិសដៅ សំរាប់សាធារណៈមតិឲ្យបានល្អ នាំប្រជាជនឆ្ពោះទៅតំលៃដ៏ល្អប្រសើរ និង កសាងបរិយាកាសព័ត៌មានដ៏ស្អាតបរិសុទ្ធ។
“ខ្ញុំស្នើឲ្យផ្នែកសារព័ត៌មានទាំងមូលចាំបាច់ត្រូវជំរុញការផ្សព្វផ្សាយ ឃោសនា ដើម្បីសង្គមទាំងមូល អ្នកកាសែត កម្មាភិបាល និងប្រជាជនទាំងមូល មានការយល់ដឹងយ៉ាងត្រឹមត្រូវ។ យើងត្រូវការតបតនឹងព័ត៌មានដ៏ខុសឆ្គងលើ បណ្ដាញសង្គមឲ្យបានទាន់ពេលវេលា រួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ ប្រជាជន សហគ្រិននិងវិនិយោគិនជាតិនិងអន្តរជាតិ”៕