សារព័ត៌មានរួមចំណែកបង្កើតជំនឿទុកចិត្ត ការស្រុះចិត្តគំនិតគ្នា ដើម្បីកសាង និង​ការពារ​ប្រទេសជាតិ

(VOVWORLD) - ពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី ១៦ ឆ្នាំ២០២១ ដែលជាពានរង្វាន់ខ្ពង់ខ្ពស់បំផុតនៃវិជ្ជាជីវៈសារព័ត៌មានបានប្រព្រឹត្តទៅនាយប់ថ្ងៃទី ២១ ខែមិថុនា ចំនឹងឱកាសរំលឹកខួបលើកទី ៩៧ ឆ្នាំនៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។ នេះក៏ជាឱកាស ដើម្បីលើកតម្កើងស្នាដៃសារព័ត៌មានដ៏ឆ្នើមដែលមានឥទ្ធិពលយ៉ាងទូលំទូលាយក្នុងសង្គម។
សារព័ត៌មានរួមចំណែកបង្កើតជំនឿទុកចិត្ត ការស្រុះចិត្តគំនិតគ្នា ដើម្បីកសាង និង​ការពារ​ប្រទេសជាតិ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (រូបថត៖ VNA)

យោងតាមគណៈមេប្រយោគបានឲ្យដឹងថា ការប្រឡងនេះបានទាក់ទាញវណ្ណកម្មរាប់ពាន់ គ្រប់ប្រភេទ ដែលបានបង្ហាញពីការយល់ដឹងការទទួលខុសត្រូវខ្ពស់របស់សារព័ត៌មានចំពោះប្រទេសជាតិ សមស្របជាស្ពានតភ្ជាប់ព័ត៌មាន ដ៏សំខាន់រវាងបក្ស រដ្ឋ និងប្រជាជន។ វណ្ណកម្ដែលបានចូលរួមក្នុងការប្រឡងនេះបានច្បាមជាប់ប្រធានបទធំៗតាំងពីនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខ ការពារជាតិ និងទិដ្ឋភាពផ្សេងទៀតនៃជីវភាពរស់នៅក្នុងឆ្នាំ ២០២១។ ក្នុងនោះ បានឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ធំៗ និងបញ្ហាសំខាន់ៗរបស់ប្រទេសជាតិយ៉ាងទាន់ពេលវេលា និងច្រើនសន្ធឹកសន្ធាប់ដូចជា៖ មហាសន្និបាតលើកទី ១៣ របស់បក្ស ; រាល់កិច្ចខិតខំប្រឹងប្រែងរបស់បក្ស រដ្ឋ ប្រជាជន និងសហគ្រាស សំដៅដោះស្រាយការលំបាក ជំរុញខ្លាំងផលិតកម្ម ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ; ការងារប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាព; ការពារអធិបតេយ្យភាពកោះសមុទ្រ; ស្មារតីមហាសាមគ្គីជាតិទាំងមូល និងបុព្វហេតុផ្លាស់ប្ដូរឌីជីថលលើគ្រប់វិស័យ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល ៩៧ ឆ្នាំកន្លងទៅ សារព័ត៌មានបដិវត្តន៍មានការរីកចម្រើនដោយឥតឈប់ឈរ រួមចំណែកជាច្រើនក្នុងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិ បុព្វហេតុកសាង និងការពារមាតុភូមិ៖ “ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះអ្នកនិពន្ធ និងក្រុមអ្នកនិពន្ធចំនួន ១១៥ ដែលទទួលបានពានរង្វាន់សារព័ត៌មានជាតិលើកទី ១៦ ក្នុងឆ្នាំ ២០២១ ។ នេះមិនត្រឹមតែជាកិត្តិយសដ៏ធំធេងក្នុងជីវិតរបស់អ្នកសារព័ត៌មានគ្រប់រូបប៉ុណ្ណោះទេ ថែមទាំងរបស់ទីភ្នាក់ងារសារព័ត៌មាន អង្គភាពទាំងមូល ព្រមទាំងគ្រួសារ និងមិត្តភក្តិ។ ពានរង្វាន់ថ្ងៃនេះដើម្បីតបស្នងសងគុណដល់អ្នកសារព័ត៌មាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ចំពោះលទ្ធផលវិជ្ជមាន និងជោគជ័យរបស់ប្រទេសជាតិក្នុងឆ្នាំ ២០២១ជាឆ្នាំដែលយើងជួបប្រទះការលំបាកដែលមិនធ្លាប់មានពីមុនមក ដោយសារជំងឺរាតត្បាត។ សារព័ត៌មានបានពង្រីកកម្លាំងពលំដ៏ធំធេង បង្កើតជំនឿទុកចិត្ត រួមចំណែកពង្រឹងស្មារតីមហាសាមគ្គី ការស្រុះចិត្តគំនិតរបស់ប្រជាជន សហគ្រាសចំពោះរាល់គោលការណ៍ដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋអំពី"យុទ្ធសាស្ត្រវ៉ាក់សាំង" "កម្មវិធីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩" ដើម្បីវៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចនាំមុខគេអំពីអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតនៅលើពិភពលោកផងដែរ”។

សារព័ត៌មានរួមចំណែកបង្កើតជំនឿទុកចិត្ត ការស្រុះចិត្តគំនិតគ្នា ដើម្បីកសាង និង​ការពារ​ប្រទេសជាតិ - ảnh 2ពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី ១៦ ឆ្នាំ២០២១ (រូបថត៖ VNA)

សូមបញ្ជាក់ផងដែរ វណ្ណកម្មឆ្នើមចំនួន ៥ របស់ VOV ត្រូវបានលើកតម្កើងក្នុងពិធីនេះ ក្នុងនោះមានស្នាដៃចំនួន ២ ទទួលបានរង្វាន់ A ស្នាដៃចំនួន ២ ទទួលបានរង្វាន់ B និង ស្នាដៃចំនួន ១ ទទួលបានរង្វាន់ C។ ទន្ទឹមនឹងនេះ អ្នកសារព័ត៌មាន VOV ក៏មានស្នាដៃចំនួន ៧ ឈានចូលវគ្គផ្តាច់ព្រ័ត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ