សារព័ត៌មានរួមចំណែកសំខាន់ចូលក្នុងសមិទ្ធិនៃការងារកិច្ចការបរទេស
|
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ថតរួបអនុស្សាវរីយ៍ជាមួយអ្នកសារព័ត៌មាន |
(VOVworld)-នាថ្ងៃទី៣កុម្ភៈ ក្រសួងការបរទេសវៀតណាមបានរៀបចំពិធីជួបសំណេះ សំណាលជាមួយមជ្ឈដ្ឋានសារព័ត៌មានក្នុងឱកាសចូលឆ្នាំថ្មី២០១៦។ ថ្លែងមតិនៅទី
នេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបទេសវៀតណាម លោក Pham Binh Minh បានថ្លែងអំណរគុណចំពោះស្ថាប័នសារព័ត៌មាននានា ដែលក្នុងឆ្នាំទៅ មិញបានរួម
ដំណើរជាមួយស្ថាប័ន ទទួលបន្ទុកការងារកិច្ចការបរទេសអនុវត្ត ល្អកិច្ចការផ្សព្វផ្សាយ រួមចំណែកសំខាន់ចូលក្នុងសមិទ្ធិនៃការងារទំនាក់ទំនងអន្តរជាតិរបស់បក្ស និងរដ្ឋ។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ ធ្ងន់ថា ស្ថាប័នសារព័ត៌មានបានផ្សព្វ
ផ្សាយ និងឆ្លុះបញ្ជាំងត្រឹមត្រូវ ទាន់ ហេតុការនិងសម្រេចនូវសកម្មភាពកិច្ចការបរទេស
សមស្របនឹង គោលមាគ៌ាកិច្ចការបទេសរបស់បក្ស រដ្ឋ រក្សាបរិយាកាសសន្តិភាព
ស្ថិរភាពនិងអភិវឌ្ឍន៍ប្រទេសជាតិ៕