សារព័ត៌មានរូម៉ានីចុះផ្សាយយ៉ាងជាក់ច្បាស់អំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc ជាមួយប្រធានាធិបតីរូម៉ានីលោក Klaus Iohannis
(VOVWORLD) - ភាគីរូម៉ានីវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាតាមទូរស័ព្ទរវាង ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ បើតាមវិមានប្រធានាធិបតីរូម៉ានី កិច្ចសន្ទនាបានបង្កើត ឱកាសសម្រាប់ផ្លាស់ប្ដូរទស្សនៈអំពីវឌ្ឍនភាពថ្មីៗបំផុតនិងយថាទស្សន៍ក្នុងទំនាក់ទំនងទ្វេភាគីរវាងរូម៉ានីជាមួយវៀត ណាម រួមទាំងកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងជម្ងឺរាត ត្បាតកូវីដ ១៩ ទៀតផង។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរូម៉ានីលោក Klaus Iohannis។ (រូបថត៖ VNA) |
នាថ្ងៃទី១៤ ខែកក្កដា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញធ្វើកិច្ចសន្ទនាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីរូម៉ានី លោក Klaus Iohannis។ នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មានរូម៉ានីបានចុះផ្សាយព័ត៌មានយ៉ាងជាក់ ច្បាស់អំពីព្រឹត្តិការណ៍នេះ។
អត្ថបទនេះឲ្យដឹងថា ភាគីរូម៉ានីវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាតាមទូរស័ព្ទរវាង ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ បើតាមវិមានប្រធានាធិបតីរូម៉ានី កិច្ចសន្ទនាបានបង្កើត ឱកាសសម្រាប់ផ្លាស់ប្ដូរទស្សនៈអំពីវឌ្ឍនភាពថ្មីៗបំផុតនិងយថាទស្សន៍ក្នុងទំនាក់ទំនងទ្វេភាគីរវាងរូម៉ានីជាមួយវៀតណាម រួមទាំងកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងជម្ងឺរាត ត្បាតកូវីដ ១៩ ទៀតផង។
មុនពេលជូនដំណឹងថា នឹងប្រគល់អំណោយជាវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១សែនដូសជូនវៀតណាម លោកប្រធានាធិបតី Iohannis ក៏បានថ្លែងអំណរគុណដល់ វៀតណាម ដែលបានប្រគល់អំណោយជាសម្ភារៈបរិក្ខារវេជ្ជសាស្ត្រជូនរូម៉ានី នៅពេល ជម្ងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើងនៅប្រទេសនេះកាលពីឆ្នាំមុន ព្រមទាំងសម្ដែងការ ត្រៀមខ្លួនជាស្រេចប្រកៀកស្មាជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ផងដែរ។
ភាគីរូម៉ានីសង្ឃឹមថា ជាមួយទំនាក់ទំនងល្អប្រសើរ ក៏ដូចជាការដែលកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU មានសុពលភាពដែរ កិច្ចសហប្រតិបត្តិការរវាង រូម៉ានី-វៀតណាមនាពេលខាងមុខនឹងបន្តបោះជំហានទៅមុខ៕