សារព័ត៌មានរុស្ស៊ីបានផ្សព្វផ្សាយយ៉ាងច្រើនសន្ធិកសន្ធាប់អំពីដំណើរបំពេញទស្សនកិច្ចនៅរុស្ស៊ីរបស់ប្រធានសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan

(VOVWORLD) - នាប៉ុន្មានថ្ងៃកន្លងទៅ ទីភ្នាក់ងារសារព័ត៌មាននិងកាសែតសំខាន់ៗរបស់រុស្ស៊ីដូចជាTass, Ria Novosti, rg.ru, regnum.ru, 1tv, គេហទំព័អេឡិចត្រូនិចរបស់ឌូម៉ាជាតិរុស្ស៊ីជាដើមសុទ្ទតែផ្សាយព័ត៌មានុយ៉ាងច្រើនអំពីដំណើរបំពេញទស្សនកិច្ចជាផ្លូវការនិងជំនួបពិភាក្សានានារបស់កប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជាមួយថ្នាក់ដឹកនាំរបស់ស្ថាប័ននីតិប្បញ្ញត្តិនិងរដ្ឋាភិបាលរុស្ស៊ី។
សារព័ត៌មានរុស្ស៊ីបានផ្សព្វផ្សាយយ៉ាងច្រើនសន្ធិកសន្ធាប់អំពីដំណើរបំពេញទស្សនកិច្ចនៅរុស្ស៊ីរបស់ប្រធានសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថត៖ vov.vn)

នាថ្ងៃទី ១០ ខែធ្នូ គេហទំព័រអេឡិចត្រូនិចរបស់ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី -pnp.ru មានអត្ថបទក្រោមចំណងជើងថា“ ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីនិងរដ្ឋសភាវៀតណាមបានឯកភាពគ្នាអភិវឌ្ឍកិច្ចសហប្រតិបត្តិការ” ។

ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីបានដកស្រង់សម្តីរបស់ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោក V. Masvienko ដោយអះអាងថា "រដ្ឋសភារុស្ស៊ីនិងវៀតណាមនឹងធ្វើការគ្រប់គ្រងដំណើរការឯកភាពគ្នាលើកិច្ចព្រមព្រៀងនានា" ។

រីឯទីភ្នាក់ងារសារព័ត៌មាន Ria Novosti បានសរសេរថា“ សមាជិកសភាអាចមានឥទ្ធិពលដល់ការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយវៀតណាម។ ប្រធានឌូម៉ាជាតិរុស្ស៊ី

លោក V. Volodin បានសង្កត់ធ្ងន់ថាគប្បីប្រើប្រាស់វិធីធ្វើការងារថ្មីនៅក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តរសភារវាងប្រទេសរុស្ស៊ីនិងវៀតណាម ដើម្បីជួយលើកកំពស់ទំហំពាណិជ្ជកម្មនិងទាក់ទាញការវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ