សារព័ត៌មានស.ប.បកូរ៉េអំពាវនាវអោយប្រទេសជាតិជំនះពុះពារលើបទដាក់ទណ្ឌកម្មដោយកម្លាំងខ្លួនឯង

(VOVWORLD) - តាមកាសែតនេះថា ស.ប.បកូរ៉េមិនជឿជាក់ទៅលើសុឆន្ទៈសន្តិភាព របស់អាមេរិកនោះទេ ដូច្នេះបានជាព្យុងយ៉ាងនឹងស្វែងរកវិធីជំនះពុះពារ លើបទដាក់ទណ្ឌកម្មទាំងនេះ ជំនួសអោយការប្រដេញតាមការបន្ធូរ ស្រាលពីលោកខាងលិច។
សារព័ត៌មានស.ប.បកូរ៉េអំពាវនាវអោយប្រទេសជាតិជំនះពុះពារលើបទដាក់ទណ្ឌកម្មដោយកម្លាំងខ្លួនឯង - ảnh 1មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un (រូបថត៖ Yonhap/TTXVN)

  កាសែត Rodong Sinmun ដែលជាកាសែតផ្លូវការរបស់បក្សការងារ កំពុងកាន់អំណាចនៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ កាលពី ថ្ងៃទី៤ខែមករា បានអោយដឹងថា ប្រទេសនេះនឹងមិនប្រដេញតាមការ លុបចោលបទដាក់ទណ្ឌកម្មអន្តរជាតិដែលកំពុងដាក់ទៅលើព្យុងយ៉ាងនោះឡើយ ប៉ុន្តែនឹងជំនះពុះពារលើឧបសគ្គទាំងនេះដោយកម្លាំងខ្លួនឯងតែ ប៉ុណ្ណោះ។  

       តាមកាសែតនេះថា ស.ប.បកូរ៉េមិនជឿជាក់ទៅលើសុឆន្ទៈសន្តិភាព របស់អាមេរិកនោះទេ ដូច្នេះបានជាព្យុងយ៉ាងនឹងស្វែងរកវិធីជំនះពុះពារ លើបទដាក់ទណ្ឌកម្មទាំងនេះ ជំនួសអោយការប្រដេញតាមការបន្ធូរ ស្រាលពីលោកខាងលិច។

        មុននោះ នាថ្ងៃទី៣ខែមករា អញ្ជើញថ្លែងនៅកិច្ចប្រជុំគណៈកម្មាធិការ កណ្ដាលបក្សការងារស.ប.បកូរ៉េ មេដឹកនាំលោក Kim Jong-un បាន ប្រកាសថា ប្រទេសនេះនឹងបង្ហាញ “អាវុធយុទ្ធសាស្ត្រថ្មី” មួយនាពេលខាង មុខ ព្រមទាំងចោទប្រកាន់អាមេរិកកំពុងអូសបន្លាយពេលវេលាដើម្បី ផលប្រយោជន៍នយោបាយដោយឡែករបស់ខ្លួន ហើយព្យុងយ៉ាងនឹង បញ្ឈប់កិច្ចចរចាជាមួយវ៉ាស៊ីនតោន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ