សារព័ត៌មានឡាវបន្តឆ្លុះបញ្ចាំងយ៉ាងលម្អិតអំពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាម
(VOVWORLD) - ក្នុងឱកាសដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវ របស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នាថ្ងៃទី ១៧ ឧសភា សារព័ត៌មានឡាវបានបន្តឆ្លុះបញ្ចាំងយ៉ាងលម្អិតអំពីសកម្មភាពរបស់គណៈប្រតិភូវៀតណាម។
កាសែតធំៗនៅឡាវបានចុះផ្សាយយ៉ាងលម្អិតអំពីសកម្មភាពក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។ |
ក្នុងកម្មវិធីព័ត៌មាន នាព្រឹកថ្ងៃទី ១៧ ឧសភា វិទ្យុជាតិ និងទូរទស្សន៍ជាតិឡាវបានរាយការណ៍អំពីសកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក៏ដូចជាព្រឹត្តិការណ៍ខាងក្រៅ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលរដ្ឋសភាទាំងពីរសម្រេចបានក្នុងកំឡុងពេល ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវលើកនេះ។
កាសែត Pasaxon កាសែតកងទ័ព កាសែតសន្តិសុខ ប្រទេសជាតិរបស់ឡាវ សុទ្ធតែបានចុះផ្សាយយ៉ាងឱឡារិកនៅលើទំព័រមុខអំពីកិច្ចពិភាក្សាការងារ និងលទ្ធផលដែលសម្រេចបានរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ អត្ថបទទាំងអស់បានអះអាងថា ដំណើរទស្សនកិច្ចប្រព្រឹត្តទៅ ក្នុងបរិបទដែលប្រទេសទាំងពីរអនុវត្តន៍សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបឆ្នាំសាមគ្គីភាព មិត្តភាពរវាងឡាវ - វៀតណាម វៀតណាម - ឡាវ ឆ្នាំ ២០២២ ដែលជាឱកាសដើម្បីពង្រឹងទំនាក់ទំនងមិនត្រឹមតែក្នុងវិស័យនីតិបញ្ញត្តិប៉ុណ្ណោះទេ ថែមទាំងដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរទៀតផង។ លើសពីនេះទៅទៀត អប់រំប្រពៃណីសម្រាប់ជំនាន់វ័យក្មេងដើម្បីរក្សា និងពង្រីកដោយឥតឈប់ឈរទំនាក់ទំនងល្អប្រសើរនេះ នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕