សារព័ត៌មានឡាវអះអាងថា ទំនាក់ទំនងឡាវ-វៀតណាមមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ

(VOVWORLD) - នាថ្ងៃទី ៧ មករា លើទំព័រមុខរបស់កាសែត Pasaxon ដែលជាស្ថាប័នបញ្ចេញមតិរបស់មជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ បានចុះផ្សាយអត្ថបទវិចារណកថា “ចំណងសាមគ្គីភាពពិសេសរវាងឡាវនិងវៀតណាមគ្មានពេលណាសាបសូន្យឡើយ”។ 
សារព័ត៌មានឡាវអះអាងថា ទំនាក់ទំនងឡាវ-វៀតណាមមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1កាសែត Pathetlao Daily បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "បន្តពង្រឹងទំនាក់ទំនងមិត្តភាពដ៏ហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវ និងវៀតណាម" (រូបថត៖ VOV)

ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីឡាវ Phankham Viphavanh ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ អញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម - ឡាវ និងបើកដំណើរការឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ឆ្នាំ ២០២២ សារព័ត៌មានឡាវបានចុះផ្សាយអត្ថបទជាច្រើនស្តីអំពីទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។

នាថ្ងៃទី ៧ មករា លើទំព័រមុខរបស់កាសែត Pasaxon ដែលជាស្ថាប័នបញ្ចេញមតិរបស់មជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ បានចុះផ្សាយអត្ថបទវិចារណកថា “ចំណងសាមគ្គីភាពពិសេសរវាងឡាវនិង វៀតណាមគ្មានពេលណាសាបសូន្យឡើយ”។ កាសែត Pathetlao Daily (ទីភ្នាក់ងារសារព័ត៌មានឡាវ) បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "បន្តពង្រឹងទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវនិងវៀតណាម"។ អត្ថបទដែលគូសបញ្ជាក់អំពីដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនេះ របស់លោកនាយករដ្ឋមន្ត្រី Phankham Viphavanh ដោយបានអះអាងសារជាថ្មីអំពីភាពជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវនិងវៀតណាម រួមចំណែកក្នុងការដាំពូនជ្រុំនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពដ៏ធំធេង សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវ-វៀតណាម កាន់តែអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ