សារព័ត៌មានអង់គ្លេសចុះផ្សាយព័ត៌មានជាច្រើនអំពីការដែលអ្នកជំងឺ COVID - 19 នៅវៀតណាមត្រូវបានចាកចេញពីមន្ទីរពេទ្យ
(VOVWORLD) - ក្រោយពីពេលលោក Stephen Cameron (អ្នកជំងឺ COVID - 19 ទី ៩១) បានធ្វើដំណើរតាមជើងហោះហើរពីវៀតណាមទៅកាន់អាកាសយានដ្ឋាន Heathrow នៅទីក្រុងឡុងដ៏ កាលពីថ្ងៃទី ១២ ខែកក្កដានោះ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានចុះផ្សាយព័ត៌មានជាច្រើនអំពីព្រឹត្តិការណ៍នេះ។
លោក Stephen Cameron (អ្នកជំងឺ COVID - 19 ទី ៩១) (រូបថត៖ TTXVN) |
កាសែត The Guardian បានសរសេរថា អាកាសយានិក ជនជាតិអង់គ្លេសម្នាក់ ដែលបានឆ្លង COVID - 19 ប្រើប្រាស់ម៉ាស៊ីនជំនួយដកសង្ហើម ក្នុងរយៈពេលជាង ២ ខែនៅវៀតណាម ត្រូវបានចាកចេញពីមន្ត្រីពេទ្យ ហើយបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់អង់គ្លេសវិញហើយ។ នោះគឺលោក Stephen Cameron ដែលមានអាយុ ៤២ ឆ្នាំគឺជាអ្នកឆ្លងជំងឺ COVID - 19 ដ៏ធ្ងន់ធ្ងរបំផុតនៅវៀតណាម។អត្ថបទកាសែតនេះបានធ្វើអត្ថាធិប្បាយថា វៀតណាមមិនទាន់មានករណីស្លាប់ដោយសារជំងឺរាតត្បាត COVID - 19 ឡើយ ដោយសារវៀតណាមានការឆ្លើយតបនឹងជំងឺយ៉ាងឆាប់រហ័ស និងសកម្មបំផុត។
នាថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយ BBC បានផ្សាយព័ត៌មានអំពីអ្នកជំងឺទី ៩១ ។ ក្នុងនោះ អ្នកជំងឺទី ៩១ បានសម្តែងការដឹងគុណចំពោះប្រជាជន និងគ្រូពេទ្យវៀតណាម ដែលបាននិយាយថា “ប្រសិនបើខ្ញុំនៅកន្លែងណាផ្សេងទៀតនៅលើពិភពលោក គឺខ្ញុំពិជាស្លាប់ទៅហើយ”ហើយលោកថែមទាំងបានកោតសរសើរការប្តេជ្ញាចិត្តរបស់គ្រួពេទ្យវៀតណាមផងដែ។ ក្រៅពីប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសនោះ ប្រព័ន្ធផ្សព្វផ្សាយធំ ៗ និងភ្នាក់ងារសារព័ត៌មាននានានៅសហរដ្ឋអាមេរិកដូចជា វ៉ាស៊ីនតោនប៉ុស្តិ៍ USA Today និង AP ក៏បានផ្សាយព័ត៌មានជាច្រើនអំពីព្រឹត្តិការណ៍នេះផងដែរ៕