សារព័ត៌មានអន្តរជាតិ៖ វៀតណាមឆ្លើយតបយ៉ាងឆាប់រហ័សហើយជួយឧបត្ថម្ភប្រទេសផ្សេងៗប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

(VOVWORLD) - កាសែត The Strategist (អាមេរិក) បានចាត់ទុកថា ការដែលវៀត ណាមមានករណីឆ្លង Covid-19 តិចជាង៣០០ករណីនិងគ្មានករណីស្លាប់ ណាមួយ គឺជាលទ្ធផលនៃការតាមដានយ៉ាងហ្មត់ចត់ការធ្វើដំណើររបស់ ប្រជាជន ការវាស់សីតុណ្ហភាពរាងកាយនៅតាមច្រកទ្វារព្រំដែន ព្រលាន យន្តហោះ និងទីកន្លែងសាធារណៈ ព្រមទាំងគ្រប់គ្រងយ៉ាងល្អប្រពៃការដាក់ នៅដាច់ដោយឡែកតាមមូលដ្ឋានប្រមូលផ្ដុំផងដែរ។
សារព័ត៌មានអន្តរជាតិ៖ វៀតណាមឆ្លើយតបយ៉ាងឆាប់រហ័សហើយជួយឧបត្ថម្ភប្រទេសផ្សេងៗប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 - ảnh 1 សារព័ត៌មានអន្តរជាតិចុះផ្សាយអត្ថបទស្ដីពីការប្រយុទ្ធប្រឆាំង Covid-19 នៅវៀតណាម។

សារព័ត៌មានអន្តរជាតិបន្តចុះផ្សាយអត្ថបទសរសេរជាច្រើនដែលវាយតម្លៃខ្ពស់ចំពោះការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល Covid-19 អាស្រ័យដោយមានការឆ្លើយតបយ៉ាងឆាប់រហ័ស ប្ដូរផ្ដាច់ ព្រមទាំងត្រៀម ខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាក់ស្ដែង និងជួយឧបត្ថម្ភប្រទេស ផ្សេងៗផងដែរ។

កាសែត The Strategist (អាមេរិក) បានចាត់ទុកថា ការដែលវៀត ណាមមានករណីឆ្លង Covid-19 តិចជាង៣០០ករណីនិងគ្មានករណីស្លាប់ ណាមួយ គឺជាលទ្ធផលនៃការតាមដានយ៉ាងហ្មត់ចត់ការធ្វើដំណើររបស់ ប្រជាជន ការវាស់សីតុណ្ហភាពរាងកាយនៅតាមច្រកទ្វារព្រំដែន ព្រលាន យន្តហោះ និងទីកន្លែងសាធារណៈ ព្រមទាំងគ្រប់គ្រងយ៉ាងល្អប្រពៃការដាក់ នៅដាច់ដោយឡែកតាមមូលដ្ឋានប្រមូលផ្ដុំផងដែរ។ The Strategist បាន សង្កត់ធ្ងន់ថា យុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់វៀតណាមនោះគឺការឆ្លើយតប យ៉ាងឆាប់រហ័ស ដើម្បីបន្ធូរបន្ថយហានិភ័យឆ្លងជំងឺក៏ដូចជាសម្ពាធទៅលើ ប្រព័ន្ធសុខាភិបាល ក៏ប៉ុន្តែ ប្រព័ន្ធសុខាភិបាលវៀតណាមក៏បានបង្ហាញ ឧត្តមភាពរបស់ខ្លួនគឺត្រូវបានបំពាក់ចំណេះដឹង ឧបករណ៍យ៉ាងគ្រប់គ្រាន់ និងមានលក្ខណៈចល័តដ៏ល្អផងដែរ។

កាសែត Nikkei Asian Review របស់ជប៉ុនបានចាត់ទុកថា វិធានការ ប្រយុទ្ធប្រឆាំងជំងឺ Covid-19 របស់ វៀតណាមគឺដើម្បីផលប្រយោជន៍របស់ សង្គមទាំងមូល ខណៈដែលកាសែត East Asia Forum បានវាយតម្លៃថា ក្រោយពីការសាកល្បងដ៏លំបាកនេះ សម្លេងរបស់វៀតណាមនឹងមានទម្ងន់ កាន់តែធ្ងន់គួរឲ្យបញ្ចុះបញ្ចូល មិនត្រឹមតែនៅវេទិកាតំបន់ប៉ុណ្ណោះទេ ថែម ទាំងលើឆាកអន្តរជាតិទៀតផង។

ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានចុះ ផ្សាយថា វៀតណាមបានជូនម៉ាស់សុខាភិបាលចំនួន២៥ម៉ឺនម៉ាស់ដល់ អាមេរិក ព្រមទាំងជូនសម្ភារៈបរិក្ខារពេទ្យជាច្រើនដល់ជប៉ុន កម្ពុជា ឡាវនិង ប្រទេសអឺរ៉ុបនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ