សារព័ត៌មានអន្តរជាតិ៖ សេដ្ឋកិច្ចវៀតណាមទាក់ទាញវិនិយោគិនបរទេសក្រោយ Covid-19

(VOVWORLD) - គេហទំព័រ Times of India ទើបតែបានបង្ហោះអត្ថបទសរសេរដោយ ប្រៀបធៀបវៀតណាមដូចទៅនឹងតារាមួយដួងដែលកំពុងរះ ដោយមានកត្តាដ៏ គ្រប់គ្រាន់ដើម្បីលើកកំពស់រូបភាពសេដ្ឋកិច្ច ក៏ដូចជាធ្វើឲ្យវិនិយោគិន បរទេសនឹងនរចិត្ត។
សារព័ត៌មានអន្តរជាតិ៖ សេដ្ឋកិច្ចវៀតណាមទាក់ទាញវិនិយោគិនបរទេសក្រោយ Covid-19 - ảnh 1 ការធ្វើស្ថិតិតួរលេខស្ដីពីប្រភពទុន FDI ចូលមក វៀតណាមក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០ (រូបថត៖ TTXVN)

យោងតាមអត្ថបទសរសេរនេះ វៀតណាមកំពុងទាក់ទាញការយកចិត្ត ទុកដាក់ដ៏ធំធេងរបស់សហគមន៍អន្តរជាតិ នៅពេលដែលគ្រប់គ្រងបាននូវ ជំងឺ Covid-19។ លើវិស័យសេដ្ឋកិច្ច វៀតណាមកំពុងលេចឡើងជា គោលដៅវិនិយោគរបស់ក្រុមហ៊ុនពហុជាតិជាច្រើន។ វៀតណាមកំពុងជំរុញ ក្បាលម៉ាស៊ីនសេដ្ឋកិច្ច ហើយបានបើកសកម្មភាពទេសចរណ៍ក្នុងស្រុក ឡើងវិញផងដែរ។ អត្ថបទសរសេរនេះបានវាយតម្លៃថា អាស្រ័យដោយការ ឆ្លើយតបនឹងជំងឺឆ្លងប្រកបដោយប្រសិទ្ធភាព រួមជាមួយរូបភាពរដ្ឋាភិបាលដ៏ ស្អិតស្នាលជាមួយសហគ្រាស ប្រាកដថាវៀតណាមកំពុងធ្វើឲ្យវិនិយោគិន បរទេសនិងក្រុមហ៊ុនពហុជាតិមានការនឹងនរចិត្តជាពុំខានឡើយ។

ក្នុងពេលជាមួយគ្នានោះ វិទ្យុ Sputnik បានធ្វើការបូកសរុបអត្ថបទសរសេរ លើសារព័ត៌មានអន្តរជាតិស្ដីពីស្ថានភាពសេដ្ឋកិច្ចនិងរូបមន្តនៃភាព ជោគជ័យរបស់វៀតណាម។ គេហទំព័រ Axios របស់អាមេរិកបានវាយតម្លៃ ថា សេដ្ឋកិច្ចវៀតណាមកំពុងឈានឡើង ដោយសារនេះជាប្រទេសមួយក្នុង ចំណោមប្រទេសដំបូងគេលើពិភពលោកដែលបើកចំហរទ្វារឡើងវិញក្រោយជំងឺ ឆ្លង ហើយទទួលបានលំហូរ ទុនវិនិយោគពីបរទេស។ ចំណែកឯអត្ថបទសរ សេររបស់ CNA (សឹង្ហបុរី) បានចាត់ទុកថា ជំងឺ Covid-19 ជាវិញ្ញាសារធ្វើតេស្ត មួយចំពោះប្រព័ន្ធទាំងអស់នៅវៀតណាម ហើយប្រទេសនេះបានឆ្លងកាត់ ដោយមានលទ្ធផលឆ្នើម។ លើវិស័យកសិកម្ម ទីភ្នាក់ងារសារព័ត៌មាន BNN-Bloomberg (កាណាដា) បានចុះផ្សាយថា បរិមាណផលអង្កររបស់វៀត ណាមបានកើនឡើង៤២%ក្នុងខែឧសភាកន្លងទៅ ដែលជាកំណត់ត្រាក្នុង រយៈពេល១១ឆ្នាំកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ