សារព័ត៏មានអន្តរជាតិចុះផ្សាយអំពីដំណើទស្សនកិច្ចនៅអឺរុបរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung

(VOVworld) - ទីភ្នាក់ងារសារព័ត៏មានអន្តរជាតិអាល្លឺម៉ង់ DW បានដកស្រង់សម្ដីរបស់
លោក Gerhard Will អ្នកវិភាគនយោបាយនៃវិទ្យាស្ថានស្រាវជ្រាវបណ្ដាបញ្ហាអន្តរជាតិ
និងសន្តិសុខអាល្លឺម៉ង់ ដែលអះអាងថាទំនាក់ទំនងរវាងវៀតណាមនិងអាល្លឺម៉ងដើរ
តួនាទីលេចធ្លោក្នុងទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរុប។ដោយហេតុនេះ
DW បានចាត់ទុកថា ដំណើរទស្សនកិច្ចនៅអឺរុបលើកនេះ របស់នាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dung គឺសំដៅពង្រីកថែមទៀតទំនាក់ទំនងទ្វេភាគីនិង
ជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំង២។

សារព័ត៏មានអន្តរជាតិចុះផ្សាយអំពីដំណើទស្សនកិច្ចនៅអឺរុបរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ជួបចរចារជាមួយ
ប្រធានគណៈកម្មការអឺរុបលោក Jose Manuel Barroso (រូបថត៖VGP)


ជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៏មាន Xinhua របស់ចិនចេញផ្សាយព័ត៏មានថា
ប្រធានគណៈកម្មការអឺរុបលោក Jose Manuel Barroso​និងនាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung នាថ្ងៃទី១៤តុលា បានអះអាងជាថ្មីម្ដងទៀតនូវសារសំខាន់
នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីយ៉ាងឆាប់រហ័ស។
Xinhua​ ក៏បានឲ្យដឹងថា ក្នុងជំនួបសន្ទនាជាមួយលោក Nguyen Tan Dungប្រធានក្រុម
ប្រឹក្សាអឺរុបលោក Herman Van Rompuy ដោយសង្កត់ធ្ងន់ថា EUនិងវៀតណាមជា
ដៃគូយូរអង្វែងរវាងគ្នា។
កេហទំព័រណ៍អេឡិចត្រូនិចរបស់ Le Soir ជាកាសែតប្រចាំថ្ងៃ១ក្នុងចំណោមកាសែត
ប្រចាំថ្ងៃដែលមានមិត្តអ្នកអានច្រើនបំផុតនៅ បែលហ្ស៊ីក បានចុះផ្សាយអត្ថបទ
ដោយជំណងជើងធំថា “លោកនាយករដ្ឋមន្រ្តី Nguyen Tan Dungភ្ញៀវប្រមុខរដ្ឋបរ
ទេសដំបូងរបស់នាយករដ្ឋមន្រ្តីថ្មីលោក Charles Michel”។ជាមួយគ្នានោះ កាសែត
ប្រចាំថ្ងៃល្បីឈ្មោះផ្សេងនៅបែលហ្ស៊ីក គឺ កាសែត La Libre បានឲ្យដឹងថា ជំនួប
សន្ទនារវាងថ្នាក់ដឹកនាំទាំង២រូបវៀតណាមនិងបែលហ្ស៊ីក បានទាក់ ទាញការ
យកចិត្តទុកដាក់របស់ប្រជាជនបែលហ្ស៊ីកយ៉ាងច្រើនកុះករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ