សារព័ត៌មានអន្តរជាតិនិងក្នុងតំបន់បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហាណូយ

(VOVWORLD) - កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ធ្វើឡើងនៅថ្ងៃទី ២៦ ខែមិថុនា ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc  ក្នុងនាមជាប្រធានអាស៊ាន ២០២០ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី សាធា រណៈមតិក្នុងតំបន់និងពិភពលោក។ 
សារព័ត៌មានអន្តរជាតិនិងក្នុងតំបន់បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហាណូយ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៦ ខែមិថុនា នៅទីក្រុងហាណូយ (រូបថតៈ VGP/Quang Hieu) 

ជាមួយគ្នានេះ សារព័ត៌មានអាស៊ាននិងដៃគូអាស៊ានជាច្រើននៅថ្ងៃទី ២៦ ខែមិថុនាបានចុះផ្សាយនូវអត្ថបទជាច្រើន ដែលបានលើកត្រដែតនូវតួនាទីរបស់អាស៊ាននិងរបស់វៀតណាម ក្នុងនាមជាប្រធានប្តូរវេននៃប្លុកនេះ ដោយកោតសរសើរចំពោះប្រធានបទនិងខ្លឹមសារដែលកិច្ចប្រជុំបានលើកយកមកពិភាក្សា។

កាសែត Straits Times របស់សឹង្ហបូរីបានដកស្រង់សុន្ទរកថាបើកកិច្ចប្រជុំ របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២០ ដោយចង្អុលបង្ហាញថា អាស៊ានមិនដែលត្រូវប្រឈមនឹងហានិភ័យធំបែបនេះឡើយ។ ជំងឺរាតត្បាតសកល COVID-19 បានបំផ្លាញនូវសមិទ្ធផលសេដ្ឋកិច្ចជាច្រើនមិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងពិភពលោកនិងគំរាមកំហែងដល់អាយុជីវិតមនុស្សរាប់លាននាក់ទៀតផង។ នៅក្នុងបរិបទនេះ សាមគ្គីភាពដើម្បីពង្រឹងតួនាទីរបស់អាស៊ាន គឺជាគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

ចំណែកឯសារព័ត៌មាន Nikkei Review of Japan មានអត្ថបទមួយថា “វៀតណាមកំពុងចង្អុលបង្ហាញពីតម្លៃដឹកនាំថ្មីរបស់អាស៊ាន” ដោយសំដៅទៅលើតួនាទីកំពុងលេចធ្លោរបស់វៀតណាម។ អត្ថបទនេះសង្កត់ធ្ងន់ទៅលើកំណើនសេដ្ឋកិច្ចគួរឱ្យកត់សំគាល់របស់វៀតណាមនិងវិធីដែលមានប្រសិទ្ធភាពបំផុតដែលវៀត ណាមប្រើប្រាស់សម្រាប់ទប់ស្កាត់ជំងឺរាតត្បាត COVID-19។ វៀតណាមក៏កំពុងក្លាយជា “មគ្គុទេស” ដើម្បីពិភាក្សាអំពីបញ្ហាក្តៅគគុកនៃតំបន់ ដូចជា ជម្លោះនៅសមុទ្រខាងកើតឬជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាច ដែលប៉ះពាល់ដល់តំបន់ផងដែរ។

រីឯ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបស់ចិនក៏បានសរសេរអត្ថបទអំពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦។ អត្ថបទនេះបានបញ្ជាក់ថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាត COVID-19  ប៉ុន្តែ អាស៊ានអាចជាតំបន់ដែលមានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងបំផុតដែរ។ អត្ថបទនេះក៏បានដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដោយបានបញ្ជាក់ថា ជំងឺរាតត្បាត COVID-19 គឺជាឱកាសមួយដើម្បីបង្ហាញពីសាមគ្គីភាពរបស់អាស៊ានជាថ្មីម្តងទៀត។

ប្រព័ន្ធផ្សព្វផ្សាយ ChanelNewsAsia បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតដ៏ស្មុគស្មាញ។ អត្ថបទបញ្ជាក់ថា វៀតណាមគឺជាចំណុចលេចធ្លោក្នុងបង្ការនិងទប់ស្កាត់ COVID-19 ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានផ្តួចផ្តើមគំនិតក្នុងការដឹកនាំតំបន់ដើម្បីឆ្លើយតបនឹងជំងឺនេះ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ បានបង្ហាញថា វៀតណាមកំពុងរួមជាមួយបណ្តាប្រទេសអាស៊ា នដើម្បីសម្របខ្លួនយ៉ាងសកម្មក្នុងគ្រប់កាលៈទេសៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ