សារព័ត៌មានអន្តរជាតិបានចុះផ្សាយព័ត៌មានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើនលើទូទាំងពិភពលោក បានចុះផ្សាយនូវអត្ថបទនិងព័ត៌មានចូលរួមរំលែកទុក្ខដល់ប្រទេសវៀតណាម ចំពោះមរណភាពរបស់លោកប្រធានរដ្ឋ Tran Dai Quang ។ ទីភ្នាក់ងារសារព័ត៌មាននិងកាសែតអន្តរជាតិជាច្រើនក៏បានបង្ហោះនូវរូបថតនិងជីវប្រវត្តិសង្ខេបរបស់លោកប្រធានរដ្ឋ ក៏ដូច ជាលើកត្រដែតពីចំណាប់អារម្មណ៍និងការរួមចំណែករបស់លោកសម្រាប់ប្រទេសវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជាមួយថ្នាក់ដឹកនាំបណ្តាខឿនសេដ្ឋកិច្ចធំដូចជា លោកប្រធានាធិបតីអាមេរិក Donald Trump ; ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុង APEC 2017 ។ |
នៅប្រទេសគុយបា សារព័ត៌មានជាផ្លូវការរបស់គុយបា រួមមាន Granma, Prensa Latina, Juventud Rebelde ទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយបា (ACN) និងបណ្តាញ Cubadebate ។ល។ សុទ្ធតែបានជូនដំណឹងក្នុងពេលដំណាលគ្នា ស្តីអំពី ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Tran Dai Quang បានទទួលមរណភាព ហើយបានសម្តែងការសោកសៅយ៉ាងក្រៃលែងចំពោះប្រមុខរដ្ឋវៀតណាមផងដែរ។សារព័ត៌មានគុយបា បានគូសបញ្ជាក់ពិសេស ទៅលើមនោសញ្ចេតនារបស់លោកប្រធានរដ្ឋ Tran Dai Quang ជាមួយប្រទេសគុយបា ដោយបានបញ្ជាក់ថា លោកជាថ្នាក់ដឹកនាំបរទេសចុងក្រោយគេបង្អស់ដែលបានជួបសំណេះសំណាលជាមួយអគ្គមគ្គុទេសគុយបា លោក Fidel Castro កាលពីខែវិច្ឆិកា ឆ្នាំ២០១៦នៅប្រទេសគុយបាតែម្តង មុនពេលអគ្គមគ្គទេសគុយបាបានទទួលមរណភាពមិនយូរប៉ុន្មានឡើយ។ កាសែត Granma ដែលជាស្ថាប័នបញ្ចេញមតិរបស់បក្សកុម្មុយនិស្តគុយបាបានសង្កត់ធ្ងន់ថា មរណភាពរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ជាការបាត់បង់និងសោកសៅយ៉ាងក្រៃលែងរបស់ប្រជាជននិងរដ្ឋាភិបាលគុយបា ដោយសារអ្វីៗដែលថ្នាក់ដឹកនាំវៀតណាមរូបនេះ បានរួមចំណែកសម្រាប់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺធំធេងណាស់។
នៅប្រទេសជប៉ុន ប្រព័ន្ធផ្សព្វផ្សាយជប៉ុនជាផ្លូវការ ដូចជាវិទ្យុ NHK, Yomiuri, Asahi, Mainichi, Nikkei, ទស្សនាវដ្តី Nikkei,សារព័ត៌មានជប៉ុន និងជប៉ុន Times ... សុទ្ធតែបានរំលឹកឡើងវិញនូវជីវប្រវត្តិរបស់លោកប្រធានរដ្ឋ Tran Dai Quang ក្នុងនោះ បានលើកឡើងនូវមុខតំណែងសំខាន់ដែលលោកប្រធានឆ្លងកាត់ពីឆ្នាំ១៩៧៥ រហូតដល់បច្ចុប្បន្ន។ ទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុនបានវាយតម្លៃថា ប្រធានរដ្ឋលោក Tran Dai Quang បានរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញទំនាក់ទំនងរវាងវៀតណាមនិងសហរដ្ឋអាមេរិក។ ហើយ Kyodo ក៏បានរំលឹកឡើងវិញនូវព្រឹត្តិការ ណ៍ ស្តីពីជំនួបពិភាក្សានាខែឧសភាឆ្នាំ ២០១៦ កន្លងទៅ នៅទីក្រុងហាណូយ (ប្រ ទេសវៀតណាម) រវាងប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ជាមួយប្រធានា ធិបតីអាមេរិក ដែលកាលនោះគឺលោក Barack Obama។
ប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មានអ៊ីតាលី ក្នុងនោះ មានទីភ្នាក់ងារព័ត៌មាន RAI និងបណ្តាញទូរទស្សន៍រដ្ឋ RAI នាថ្ងៃទី ២១ ខែកញ្ញា ក៏បានចាក់ផ្សាយនូវព័ត៌មានស្តីពីមរណភាពរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ផងដែរ ព្រមទាំងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ប្រទេសនិងប្រជាជនវៀតណាម៕