សារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍របស់វៀតណាម

(VOVWORLD) -កាសែត Le Temps របស់ បារាំងទើបនឹងចុះផ្សាយអត្ថបទសរសេរដោយប្រធានបទ "វៀតណាម - រោងចក្រថ្មីរបស់ពិភពលោក" អំពីអាថ៌កំបាំងនៃភាពអស្ចារ្យរបស់សេដ្ឋកិច្ចវៀតណាម។ 
សារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍របស់វៀតណាម - ảnh 1 (រូវថត៖TTXVN)

អត្ថបទសរសេរនេះ បានវាយតម្លៃអំពីកត្តាមួយចំនួនដូចជាកម្រិតប្រាក់បៀវត្តន៍ទៀប អនុគ្រោះពន្ធដារដើម្បីលើកទឹកចិត្តវិនិយោគិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មពាណិជ្ជកម្មសេរី បានបង្កលក្ខណៈងាយស្រួល ដើមើ្បជំរុញខ្លាំងការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទីផ្សារអន្តរជាតិ។

ទន្តឺមនឹងនេះ ដោយប្រធានបទ "វៀតណាមកំពុងក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មថ្មីនៃអាស៊ីអាគ្នេយ៍" នោះ កាសែត Inquirer.net របស់អង់គ្លេសបានវាយតម្លៃថា ក្នុងរយៈពេល ជាង ២០ឆ្នាំកន្លងមក វៀតណាមមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរ ពីខឿនសេដ្ឋកិច្ចកសិកម្មបានក្លាយទៅជាទីមកដល់ទាក់ទាញការវិនិយោគអំពីឧស្សាហផលិតកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ទោះជាយ៉ាងណាក៏ដោយកាសែតទាំងនេះក៏បានចាត់ទុកថា ការលាកល្បងដែលវៀតណាមត្រូវប្រឈមមុខនាប៉ុន្មានឆ្នាំខាងមុខនេះគឺជាសមត្ថភាពបន្សាំ និងទប់ទល់នឹងការផ្លាស់ប្ដូរដ៏ខ្លាំងក្លានៃ បដិវត្តន៍ឧស្សាហកម្ម 4.0 នាំមក។ វៀតណាមគប្បីបន្តវិនិយោគយ៉ាងខ្លាំងក្លាថែមទៀតលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធកាត់បន្ថយការចំណាយសម្រាប់អ្នកនាំចេញនិងអ្នកផលិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ