សារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចរបស់វៀតណាម

(VOVWORLD) - កាសែត The Straits Times របស់សឹង្ហបុរី កាលពីថ្ងៃទី២៨ មករា បាន បង្ហោះអត្ថបទសរសេរ ដោយវាយតម្លៃថា ឆ្នាំ២០២១នឹងជាឆ្នាំរបស់កាលានុវត្ត ភាពចំពោះវៀតណាម។ 
សារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចរបស់វៀតណាម - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចពិភាក្សាអំពីឯកសារនៃមហាសន្និបាតបក្សលើកទី១៣ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៨ មករា។ (រូបថត៖ TTXVN)
អត្ថបទនេះបានឲ្យដឹងថាបក្សកុម្មុយនិស្តវៀតណាម កំពុងប្រារព្ធធ្វើឡើងមហាសន្និបាតលើកទី១៣ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មី ហើយ តម្រង់ទិសដៅអភិវឌ្ឍសម្រាប់ប្រទេសជាតិក្នុងលក្ខណៈអំណោយផលដោយសារភាពជោគជ័យនានានៅពេលថ្មីៗនេះ។ អត្ថបទនេះបានអះអាងថា “តារាកំពុងរះ” នៃតំបន់អាស៊ីអាគ្នេយ៍មានសិទ្ធិមោទនភាពចំពោះជោគជ័យទាំងនោះ។
កាសែត Financial Review របស់អូស្ត្រាលី (AFR) ក៏បានបង្ហោះអត្ថបទ សរសេរស្ដីពីមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមផងដែរ។ តាម AFR ថា ថ្នាក់ដឹកនាំរបស់វៀតណាមកំពុងតែផ្ដោតការយកចិត្តទុកដាក់ដល់ ការទាក់ទាញដើមទុនវិនិយោគពីបរទេស ក្នុងបរិបទដែលវៀតណាមបានក្លាយ ទៅជា “ស្ពឺចក្រមិនអាចខ្វះបាន” នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ កាសែត នេះបានដកស្រង់សម្ដីលោក Francis Wong ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សា ធុរកិច្ចអូស្ត្រាលី-វៀតណាម ដោយចាត់ទុកថា កូនសោរមួយក្នុងចំណោមកូន សោរនាំទៅគោលនយោបាយសេដ្ឋកិច្ចប្រកបដោយជោគជ័យនៅវៀតណាម នោះ គឺការមរតកដោយស្ថិរភាព រួមជាមួយថ្នាក់ដឹកនាំដែលតែងតែចង់ជំរុញខឿនសេដ្ឋកិច្ចបើកចំហ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ