សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ចំពោះសមិទ្ធិផ្នែកសេដ្ឋកិច្ចរបស់វៀតណាម

(VOVWORLD) - នាសប្ដាហ៍កន្លងទៅ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយអត្ថបទសរសេរដែលវាយតំលៃខ្ពស់ចំពោះសមិទ្ធិផ្នែកសេដ្ឋកិច្ចរបស់វៀតណាម។

គេហទំព័រ Bloomberg របស់អាមេរិកវាយតំលៃថា វៀតណាមកំពុងផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា ពីប្រទេសមួយដែលត្រឹមតែនាំចេញប្រេងឆៅ កាហ្វេនិងស្បែកជើងប៉ុណ្ណោះ ឥឡូនេះបានក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្មមួយដែលទាក់ទាញការវិនិយោគពីក្រុមហ៊ុនធំៗដូជា Samsung Electronics Co របស់កូរ៉េខាងត្បូង។

        កាសែត Financial Times របស់អង់គ្លេស បានដកស្រង់តួរលេខស្ដីពីកំណើនគួរឲ្យចាប់អារម្មណ៍ លើវិស័យជាច្រើន ដែលសរឲ្យឃើញនូវការអភិវឌ្ឍយ៉ាងខ្លាំងក្លានៅវៀតណាម។ ក្នុងឆ្នាំ២០១៧ វៀតណាមនាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយទាក់ទាញទឹកប្រាក់ចំនួន៦ពាន់លានដុល្លាអាមេរិកចូលក្នុងទីផ្សារហ៊ុន។ ក្នុងត្រីមាសទី១ឆ្នាំ២០១៨ GDP វៀតណាមទទួលបានកំណើនចំនួន៧,៣៨% ដែលជាកម្រិតខ្ពស់បំផុតក្នុងអំឡុង១០ឆ្នាំកន្លងមក។

        ក្នុងអត្ថបទសរសេរដែលបានបង្ហោះលើទំព័រវ៉ែបសាយរបស់វិទ្យាស្ថាន Brookings របស់អាមេរិកនោះ អ្នកនិពន្ធបានប្រើពាក្យ “វៀតណាមដ៏អស្ចារ្យ” ក្រោយពីលើកត្រដែតនូវសមិទ្ធិនានាដែលវៀតណាមទទួលបានក្នុងបរិបទខឿនពាណិជ្ជកម្មសកលកំពុងរងការយឺតយ៉ាវ។ តាមអត្ថបទនេះថា ទំហំពាណិជ្ជកម្មរបស់វៀតណាមបានកើន១៩០% GDP នាឆ្នាំ១០២៧ បើប្រៀបនឹងកម្រិត៧០%ក្នុងឆ្នាំ២០០៧។ កត្តាសំខាន់ដើម្បីវៀតណាមទទួលបានសមិទ្ធិទាំងនេះគឺគោលនយោបាយត្រឹមត្រូវរបស់រដ្ឋាភិបាលស្ដីពីសមាហរណកម្មសេដ្ឋកិច្ចសកលនិង ការវិនិយោគទៅក្នុងប្រភពធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ