សារព័ត៌មានអន្តរជាតិសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការជំរុញកំណើននិរន្តរភាពក្នុងតំបន់
(VOVWORLD) - ក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់វេទកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស្ស៊ីហ្វិកឆ្នាំ ២០១៧ (APEC ២០១៧) ដែលប្រព្រឹត្តទៅនៅទីក្រុង Da Nang ភាគ កណ្ដាលវៀតណាម ចាប់ពីថ្ងៃទី ៦ ដល់ទី ១១ វិឆ្ឆិកា សារព័ត៌មានអន្តរជាតិបន្តផ្សាយ ព័ត៌មានអំពីព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់បំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជា សង្កត់ធ្ងន់ទៅលើគោលបំណងរបស់ប្រទេសម្ចាស់ផ្ទះវៀតណាមក្នុងការខំប្រឹងប្រែងជំរុញកំណើននិរន្តរភាពក្នុងតំបន់ ផងដែរ។
សារព័ត៌មានអន្តរជាតិសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការជំរុញកំណើននិរន្តរភាពក្នុងតំបន់ |
(VOVworld) - ក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់វេទកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស្ស៊ីហ្វិកឆ្នាំ ២០១៧ (APEC ២០១៧) ដែលប្រព្រឹត្តទៅនៅទីក្រុង Da Nang ភាគ កណ្ដាលវៀតណាម ចាប់ពីថ្ងៃទី ៦ ដល់ទី ១១ វិឆ្ឆិកា សារព័ត៌មានអន្តរជាតិបន្តផ្សាយ ព័ត៌មានអំពីព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់បំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជា សង្កត់ធ្ងន់ទៅលើគោលបំណងរបស់ប្រទេសម្ចាស់ផ្ទះវៀតណាមក្នុងការខំប្រឹងប្រែង ជំរុញកំណើននិរន្តរភាពក្នុងតំបន់ ផងដែរ។
អត្ថបទសរសេរលើកាសែក The Economic Times របស់ឥណ្ឌា បាននាំចេញ បទពិសោធន៍របស់វៀតណាមដើម្បីលើកកំពស់ឋានៈដើរជួរមុខគេក្នុងការអភិវឌ្ឍន៍ លឿននិងនិរន្តរភាពនាប៉ុន្មានឆ្នាំខាងមុខ នោះគឺ៖ គប្បីក្តាប់ជាប់និងព្យាករណ៍ការ អភិវឌ្ឍន៍ថ្មី សម្របសម្រួលទំនាក់ទំនងរវាងការអភិវឌ្ឍន៍លឿននិងនិរន្តរភាព រវាងផល ប្រយោជន៍បច្ចុប្បន្ននិងរយៈពេលយូរអង្វែង រវាងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម តភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយការអនុវត្តការជឿនលឿននិងសមភាពសង្គម ជាដើម។
សារព័ត៌មានអាល់ហ្សេរីបានវាយតំលៃថា៖ ដោយមានតួនាទីជាប្រទេសម្ចាស់ផ្ទះ APEC ២០១៧ វៀតណាមសង្ឃឹមរួមចំណែកថែមទៀតចូលក្នុងការបើកទូលាយ ឱកាសសហប្រតិបត្តិការក្នុងប្លុក កែលំអឋានៈនៃ APEC លើឆាកអន្តរជាតិ ជំរុញសន្តិភាពស្ថរិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅអាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភព លោក៕