|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថត៖Reuters)
|
(VOVworld) - កាសែតធំៗជាច្រើនរបស់អាល្លឺម៉ង់ក្នុងប៉ុន្មានថ្ងៃកន្លងទៅបានចុះ
ផ្សាយអត្ថបទសរសេរវាយតំលៃអំពីយថាទស្សន៍សហប្រតិបតិ្តការវៀតណាម-
អាមេរិកក្នុងឱកាសដំណើរទស្សនកិច្ចនៅអាមេរិកលើកដំបូងរបស់អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។ទំព័រ “Deutsche Welle” (DW) បាន
ចុះផ្សាយអត្ថបទសរសេរជាមួយចំណងជើងថា “វៀតណាមនិងអាមេរិកកំពុងខិត
មកជិតគ្នា”។ក្នុងនោះវាយតំលៃថា កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចកំពុងត្រូវបាន
ភាគីទាំង២ចាត់ទុកជា គ្រឹះស្ថាននិងកម្លាំងចលករ សំរាប់ទំនាក់ទំនងវៀតណាម-
អាមេរិកដោយឈរលើមូលដ្ឋានកិច្ចព្រមព្រៀងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដែល
បានចុះហត្ថលេខាកាលពីឆ្នាំ២០១៣។អត្ថបទសរសេរនេះក៏បានលើកច្បាស់ដែរថា កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) នឹងជាមជ្ឈមណ្ឌលនៃ កិច្ចសហប្រតិបតិ្ត
ការនេះ។
ចំណែកកាសែត “Die Tageszeitung” (TAZ) បានចុះផ្សាយអត្ថបទសរសេរដោយ
ចំណងជើងថា “ទំនាក់ទំនងវៀតណាម-អាមេរិក៖ពីផ្លូវលំហូជីមិញទៅជំនួប
សន្ទនាប្រធានាធិបតី Obama”។អត្ថបទសរសេរនេះចាត់ទុកថា ទំនាក់ទំនងទ្វេ ភាគីវៀតណាម-អាមេរិកកំពុងមានបំរ៉ែបំរួលសកម្មដោយកិច្ចព្រមព្រៀងទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ២០១៣ បន្ទាប់នោះជាការដែលអាមេរិកបន្ធូរ
ស្រាលបទហ៊ុំព័ទ្ធអាវុធចំពោះវៀតណាមកាលពីឆ្នាំ២០១៤។ជាពិសេសអត្ថបទ សរសេរនេះបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកដំបូងនៅអាមេរិករបស់
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម១រូបនឹងបង្កើតឡើងការលោតផ្លោះអំពីកិច្ច
សហប្រតិបតិ្តការសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រ ក្នុងនោះមានកិច្ចព្រមព្រៀង TPP
ផងដែរ៕