សារព័ត៌មានអាល្លឺម៉ង់វាយតម្លៃថាវៀតណាមជាគោលដៅថ្មីសម្រាប់បណ្តាក្រុមហ៊ុនអឺរ៉ុប
(VOVWORLD) - សារព័ត៌មាន DW News (អាល្លឺម៉ង់) នៅថ្ងៃទី ៨ ខែមិថុនា បានចេញផ្សាយអត្ថបទសរសេរដែលវាយតម្លៃសកម្មភាពសេដ្ឋកិច្ចដ៏រស់រវើករបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាកត្តាគួរឲ្យទាក់ទាញការចាប់អារម្មណ៍សម្រាប់បណ្តាក្រុមហ៊ុនអឺរ៉ុប។
ផលិតស្បែកជើងសម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ (រូបភាព៖ Tran Viet/TTXVN) |
យោងតាមអត្ថបទនេះ វៀតណាមគឺជាប្រទេសអាស៊ីមួយដែលមិនធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ នៅឆ្នាំ២០២០ និង ២០២១។ ធនាគារពិភពលោក (WB) បានព្យាករណ៍ថា នៅឆ្នាំ ២០២២ GDP របស់វៀតណាមរំពឹងថា នឹងកើនឡើងប្រហែល ៥,៥% ។ លទ្ធផលនៃដំណើរការសេដ្ឋកិច្ចរបស់វៀតណាមក្នុងអំឡុងពេល និងក្រោយជំងឺរាតត្បាតបានទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអឺរ៉ុបធំៗមួយចំនួន។ ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនស្វ័យប្រវត្តិអាល្លឺម៉ង់ Brose បច្ចុប្បន្ន កំពុងសម្រេចចិត្តលើទីតាំងផលិតកម្មថ្មីរវាងប្រទេសថៃ និងវៀតណាម។
លោក Daniel Müller នាយកសមាគមធុរកិច្ចអាស៊ី - ប៉ាស៊ីហ្វិករបស់អាល្លឺម៉ង់បានឲ្យដឹងថា “បច្ចុប្បន្ន ហាក់ដូចជាក្រុមហ៊ុនខ្នាតមធ្យមកំពុងព្យាយាមដើម្បីជ្រៀតចូលក្នុងទីផ្សារវៀតណាម។ ថ្លែងទៅកាន់សារព័ត៌មាន DW លោក Raphael Mok ប្រមុខផ្នែកអាស៊ីនៃក្រុមហ៊ុន Fitch Solutions បានមានប្រសាសន៍ថា វៀតណាមបានក្លាយជាគោលដៅគួរឲ្យទាក់ទាញចំពោះវិនិយោគិន។ វៀតណាមក៏កំពុងវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធផងដែរ៕