សារព័ត៍មានអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម

​​​​​​​​​​​​​​​​​                             

 សារព័ត៍មានអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម - ảnh 1
រូបថត អិនធឺណែត

(VOV)_​កាសែតហិរញ្ញវត្ថុរបស់អាល្លឺម៉ង់ នាថ្ងៃទី២ មករា បានមាន​បទ​សរសេរ
១ដោយសង្កត់ធ្ងន់ថា៖វៀតណាមនឹងឆ្ពោះទៅរូបសណ្ឋាន​កំណើនចីរភាពថ្មី ដោយ
ផ្អែកទៅលើការជំរុញខ្លាំងការផ្លាស់ប្តូរថ្មីបច្ចេក​វិទ្យាខ្ពស់ និងខឿនសេដ្ឋកិច្ចបៃតង១
 បញ្ញា។កាសែតនេះបានដកស្រង់បណ្ដាតួរលេខថ្មីបំផុតរបស់វៀតណាម ដូចជា៖មាន

កំណើនជិត៦%ក្នុងឆ្នាំ ២០១៤ ជាកំរិតខ្ពស់បំផុតក្នុងរយៈពេល៤ឆ្នាំកន្លងទៅ។ កំរិតអតិផរណាគឺ៤,០៩% ជាកំរិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងទៅ។ ក៏តាមកា
សែតនេះថា៖​ឆ្នាំ២០១៤ វៀតណាម​បានបង្កើត​ការងារថ្មីសំរាប់ពលករចំនួនជាង១
លាននាក់ ហើយរក្សារបានកំរិត​បាត់អាជិព២,០៨%។

          បទសរសេរនេះក៏វាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងធ្វើសមាហរណកម្មអន្ត
រជាតិ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីធានាការអភិវឌ្ឍន៍សេដ្ឋកិច្ច​ចីរភាព ទាក់ទាញទុនវិនិ
យោគពីបរទេសច្រើនជាង តាមនោះ វៀតណាម​ជិតសម្រេចការចរចារអំពីកិច្ចព្រម
ព្រៀងពាណិជ្ជសកម្មសេរីអន្តរជាតិនានាជាមួយ និងអាមេរិក និងសម្ព័ន្ធភាពគយ
 (រួមមានរុស្ស៊ី Belarus Kazakhstan )ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ