សារព័ត៍មានអូស្ត្រាលីជូនព័ត៍មានជាច្រើនអំពីដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung

សារព័ត៍មានអូស្ត្រាលីជូនព័ត៍មានជាច្រើនអំពីដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung - ảnh 1
នាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott និងនាយករដ្ឋមន្ត្រី Nguyen Tan Dung

(VOV)_ក្រោយពីពេលដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung
បញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីចាប់ពីថ្ងៃទី១៧ដល់​ថ្ងៃទី១៨មិនា ប្រកបដោយជោគជ័យ កាសែតជាច្រើនរបស់អូស្ត្រាលី ដូចជា៖ The
Australia , SkyNews …លៗ បានជូនដំណឹងជាច្រើនអំពីលទ្ធផលនៃដំណើរ​ទស្សន
កិច្ច​លើកនេះ។ កាសែត News បានជូនដំណឹងថា៖​អូស្ត្រាលីនិង​វៀតណាម​បានចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យជាច្រើន ពីសន្តិសុខ ​ទៅដល់បំរ៉ែបំរូលអា
កាសធាតុ។ ក៏តាមកាសែតនេះថា៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Tony Abbott
 បានវាយតំលៃខ្ពស់ចំពោះការចុះហត្ថលេខាលើកិ​ច្ច​ព្រមព្រៀង​បង្កើន​ទំនាក់ទំនង
ដៃគូលើគ្រប់វិស័យ ហើយចាត់ទុកនេះគឺជាដំណាក់​កាល​ប្រវត្តិសាស្ត្រក្នុងទំនាក់
ទំនងរវាងប្រទេសទាំងពីរ។ អំពីវិស័យពាណិជ្ជកម្ម​ កាសែត the Australia បានដក់
ស្រង់ពាក្យសំដីរបស់សាស្ត្រាចារ្យ Carl Thayer បានអោយដឹងថា៖ ទំនាក់ទំនងទ្វេ
ភាគីអូស្ត្រាលីនិងវៀតណាម កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បើប្រៀបនឹងទំនាក់ទំនង
​រវាងអូស្ត្រាលីនិងថៃ។ ស្ដីពីកិច្ចសហ​ប្រតិបត្តិការការពារជាតិ កាសែត Skynews
 និង The Australian និង​កាសែត​ផ្សេងៗទៀត របស់អូស្ត្រាលី ក៏បានជូនដំណឹងថា៖ កងទ័ពវៀតណាម នឹងចូលរួមការហ្វឹកហាត និងធ្វើសមយុទ្ធរួមជា
មយកងកម្លាំងការពារជាតិអូស្ត្រាលី។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Tony
bbott បានអោយដឹងថា៖ អូស្ត្រាលីនិង​វៀតណាមមានការយកចិត្តទុកដាក់យ៉ាង
ខ្លាំអក្លាដូចគ្នា ចំពោះសន្តិភាព និង​ស្ថិរភាពក្នុងតំបន់។ថ្នាក់ដឹកនាំទាំងពីររូបនេះ
 ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាង​កម្លាំងចំណាន នៃប្រទេសទាំងពីរ 
ហើយឯកភាពអំពីការធានា​សន្តិសុខ សុវត្ថិភាពនាវាចរណ៍ក្នុងតំបន់សមុទ្រខាង
កើតទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ