សារព័ត៌មានអេហ្ស៊ីបនិងអ៊ីស្រាអែលជូនព័ត៌មានអំពីប្រធានាធិបតីអ៊ីស្រាអែលបំពេញទស្សនកិច្ចនៅវៀតណាម
|
សារព័ត៌មានអេហ្ស៊ីបនិងអ៊ីស្រាអែលជូនព័ត៌មានអំពីប្រធានាធិបតីអ៊ីស្រាអែលបំពេញទស្សនកិច្ចនៅវៀតណាម |
(VOV)_ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ ប្រធានាធិបតីអ៊ីស្រាអែល
លោក Reuven Ruvi Rivlin ត្រូវបានសារព័ត៍មាននៅមជ្ឈឹមបូពា៍ និងអ៊ីស្រាអែលជូន
ព័ត៌មានជាបន្តបន្ទាប់។ គេហទំព័រ Youm Sabaa របស់អឹហ្ស៊ីបបានជូនព័ត៍មាន៖ ប្រ
ធានាធិបតីអ៊ីស្រាអែល លោក Reuven Ruvi Rivlin បំពេញទស្សនកិច្ចនៅវៀតណាម
ដោយមានគណៈប្រតិភូជាអ្នកសេដ្ឋកិច្ចនិងយោធាធំៗ។ សេចក្ដីស្នូលក្នុងរបៀបវារះ
ជាទំនាក់ទំនងសេដ្ឋកិច្ច សន្តិសុខ និងយោធារវាងប្រទេសទាំងពីរ។ ដកស្រង់ពាក្យ
សំដីរបស់ប្រធានាធិបតីលោក Reuven Ruvi Rivlin មុនពេលចេញដំណើរទស្សនកិច្ច
លើកនេះបានអោយដឹងថា៖ “ ដំណើរទស្សនកិច្ចលើកនេះបានបង្ហាញទំនាក់ទំនង
ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ វៀតណាមជាប្រទេសមួយមានទីតាំងភូមិសាស្ត្រសំខាន់
នៅទ្វីបអាស៊ី។”។ វិទ្យុជាតិអ៊ីស្រាអែល នាថ្ងៃទី២១មិនា បានជូនព័ត៍មានថា៖ក្នុងជំ
នួបសន្ទនាជាមួយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នៅទីក្រុងហាណូយ
ប្រធានាធិបតី លោក Reuven Ruvi Rivlin បានអះអាងនូវការខំប្រឹងប្រែងជំរុញកិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋវៀតណាមក៏បានសង្កត់
ធ្ងន់ថា៖ ប្រទេសទាំងពីរកំពុងមានជំហានលោតផ្លោះជាច្រើន និងដំណើរទស្សនកិច្ច
លើកនេះរបស់ប្រធានាធិបតី លោក Reuven Ruvi Rivlin នឹងរួមចំណែកជំរុញកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យ៕