ស៊ីរីពិនិត្យមើលផែនការបង្កើតតំបន់គ្មានយោធានៅទីក្រុង Aleppo
|
ស៊ីរីពិនិត្យមើលផែនការបង្កើតតំបន់គ្មានយោធានៅទីក្រុង Aleppo (Image: VNA) |
(VOVworld) – នាថ្ងៃទី ១០ វិច្ឆិកា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បាន
ឲ្យដឹងថា៖ ប្រទេសនេះត្រៀមខ្លួនជាស្រេចពិនិត្យមើលផែនការរបស់ អ.ស.ប. អំពីការបង្កើតតំបន់គ្មានយោធានៅទីក្រុងកំពង់ផែរ Aleppo ភាគខាងជើងស៊ីរី។
នេះគឺ ជាការថ្លែងមតិរបស់ប្រធានាធិបតី Al-Assad ដែលត្រូវបាននាំចេញបន្ទាប់
ពីជំនួបធ្វើការ ជាមួយបេសកជនពិសេសរបស់ អ.ស.ប. ទទួលបន្ទុកបញ្ហានៅ
ស៊ីរី លោក Staffan de Mitsura នៅទីក្រុង Damascus នាថ្ងៃដដែល។ ថ្នាក់ដឹកនាំ
របស់ស៊ីរីក៏បានចាត់ទុកថា៖ ការផ្តើមគំនិតរបស់ អ.ស.ប. នឹងត្រូវបានពិនិត្យ
មើល ហើយលោកនឹងធ្វើរាល់ប្រការចាំបាច់ដើម្បីស្តារសន្តិសុខនៅទីក្រុង
Aleppo ឡើងវិញ។ ក្នុងពេលនោះ ទីភ្នាក់ងារសារ ព័ត៌មានជាផ្លូវការរបស់ស៊ីរី
SANA បានឲ្យដឹងថា៖ បេសកជនពិសេសរបស់ អ.ស.ប. លោក De Mitsura បានសន្យាអនវុត្តផែនការពោលខាងលើនិងទីក្រុង Aleppo គឺជាទី កន្លែង
សមស្របដើម្បីបង្កើតតំបន់គ្មានយោធា។ គិតមកដល់ពេលនេះ សង្គ្រាមស៊ីវិល
នៅស៊ីរីបានធ្វើឲ្យបាត់បងជីវិតនៃមនុស្សចំនួន ១៩៥ ពាន់នាក់ និងបង្កវិបត្តិ
មនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅប្រទេសនេះ៕