ស៊ីរីព្រមានអំពីឧបាយកលប្រឆាំងជំទាស់របស់អានុភាពអមិត្តក្រៅប្រទេស
(VOVWORLD) - លោក Faleh Fayyad បានសង្កត់ធ្ងន់ថា រាល់ជ័យជំនះ និងសមិទ្ធិផលរបស់ស៊ីរីចំពោះបុព្វហេតុប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មនិយម ក៏ជាជ័យជំនះរបស់អ៊ីរ៉ាក់។
ប្រធានាធិបតីស៊ីរីលោក Bashar Al Assad(ស្តាំ) ក្នុងអំឡុងកិច្ចប្រជុំមួយជាមួយទីប្រឹក្សានៃក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់លោក Faleh Fayyad (ឆ្វេង) (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ១៤ ខែមេសា ប្រធានាធិបតីស៊ីរីលោក Bashar Al Assad បានឡើងសម្លេងព្រមានអំពីរាល់ឧបាយកលប្រឆាំងជំទាស់របស់របស់បរទេស ដែលប្រទេសនេះ និងអ៊ីរ៉ាក់ត្រូវប្រឈម ព្រមទាំងសង្កត់ធ្ងន់អំពីតម្រូវការត្រូវការពារអធិបតេយ្យភាព និងខឿន ឯករាជ្យនៃប្រទេសមជ្ឈឹមបូព៌ាទាំងពីរនេះ។ លោក Bashar Al Assad បានថ្លែងដូច្នេះ នៅក្នុងជំនួបជាមួយ ទីប្រឹក្សានៃក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់លោក Faleh Fayyad នៅទីក្រុង Damascus ប្រទេសស៊ីរី។ លោក Bashar Al Assad ក៏បានលើកត្រដែតអំពីតម្រូវការត្រូវជំរុញទំនាក់ទំនងរវាងស៊ីរី និងអ៊ីរ៉ាក់ដើម្បីលុបបំបាត់លទ្ធិភេរវកម្មនិយម។
ជាកិច្ចឆ្លើយតប លោក Faleh Fayyad បានសង្កត់ធ្ងន់ថា រាល់ជ័យជំនះ និងសមិទ្ធិផលរបស់ស៊ីរីចំពោះបុព្វហេតុប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មនិយម ក៏ជាជ័យជំនះរបស់អ៊ីរ៉ាក់ ផងដែរ៕