សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតកំពុងត្រូវគំរាមកំហែង

សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតកំពុងត្រូវគំរាមកំហែង - ảnh 1
សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតកំពុងត្រូវគំរាមកំហែង (VOV)


        Vovworld-សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតកំពុង​
ត្រូវ​គំរាមកំហែង។ នេះជាសេចក្តីព្រមានរបស់ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក​
លោក Daniel Russel នៅសន្និសីទកាសែតនៅក្រុងវ៉ាស៊ីនតោននាព្រឹកថ្ងៃទី១៩​
មិថុនា(តាម​ម៉ោងវៀតណាម)ស្ដីពីការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចប្រចាំឆ្នាំនា
ពេលខាងមុខរវាងអាមេរិកនិងចិន(នឹងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោនចាប់ពីថ្ងៃទី២២ដល់២៤មិថុនា)។ លោក Russel បានឲ្យដឹងថា ក្នុងការសន្ទនាលើកទី៧​
ខាង​មុខ អាមេរិកនិងចិននឹង​ពិភាគ្សា​ទៅលើបញ្ហាសេដ្ឋកិច្ចសន្តិសុខនិងជួប​
ប្រាស្រ័យ​ប្រជាជន។

        ឆ្លើយសំនួរស្ដីពីលទ្ធភាពប្រឈមមុខយោធារវាងអាមេរិកនិងចិននៅសមុទ្រ
ខាងកើត ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាងថា អាមេរិកជា​និច្ចកាល
​តាមដាន​គោល​នយោបាយជៀសវៀងការប្រឈមមុខយោធាជាមួយបណ្ដា​
ប្រទេស។ លោក​Daniel Russel បានលើកច្បាស់ថា សមុទ្រខាងកើតជាសារវន្ត​មិន
មែនជាបញ្ហា​រវាង​អាមេរិកនិងចិន វាគឺជាបញ្ហារវាងចិននិងបណ្ដាប្រទេស​ដែល​
ទាមទាអធិបតេយ្យភាព​ផ្សេងៗ រវាងចិននិងអាស៊ាន ក៏ដូចជារវាងចិននិងច្បាប់
​អន្តរជាតិ។

        “នៅទីនេះមានគោលការណ៍មួយចំនួន ទីមួយគឺទំនាក់ទំនងល្អ។ អាមេរិក​ចង់
​ឲ្យ​ចិន​មានទំនាក់ទំនងល្អជាមួយប្រទេសជិតខាងទាំងអស់ដ៏ដូចជាជាមួយ​អាមេរិក។​
គោលការណ៍ជាបន្តគឺសេរីភាពអាកាសចរន៍នាវាចរណ៍ប៉ុន្តែ​គោលការណ៍នេះកំពុង
​ត្រូវ​គំរាមកំហែងនៅសមុទ្រខាងកើត។”

        មុននោះនាថ្ងៃទី១៨មិថុនា សិក្ខាសាលាអន្តរជាតិលើកទី២ដោយប្រធានបទ
សន្តិសុខ​និងសហប្រតិបត្តិការនៅសមុទ្រខាងកើត រាល់បញ្ហាបន្ទាន់និង​ដោះស្រាយ
​ជំលោះ បានបើកនៅក្រុងម៉ូស្គូសហព័ន្ធរុស្ស៊ី។​ សិក្ខាសាលាបាន​ទាក់​ទាញការយក​
ចិត្ត​ទុក​ដាក់របស់អ្នកវិទ្យាសាស្ត្រល្បីឈ្មោះលើពិភពលោក អ្នក​វិទ្យាសាស្ត្ររុស្ស៊ីជា
ច្រើន​កុះករ។ ថ្លែងមតិបើកសិក្ខាសាលា សាស្ត្រាចារ្សបណ្ឌិត​វិទ្យាសាស្ត្រ Dmitri
Mosyakov នាយកស្ដីទីវិទ្យាស្ថានបូព៌ាសាស្ត្រ-សាលាសភា​បណ្ឌិតវិទ្យាសាស្ត្ររុស្ស៊ី
បានឲ្យដឹងថា ប្រធានបទនិងខ្លឹមសារពិភាគ្សានៅ​សិក្ខាសាលាគឺសំខាន់និងចាំបាច់
ខណៈដែល​ស្ថានភាព​នៅសមុទ្រខាងកើត​នៅ​តែតានតឹងនិងអស្ថិរភាព។ សាស្ត្រាចារ្ស
Mosyakov បាន​សង្កត់ធ្ងន់ថា ជំលោះ​អធិបតេយ្យភាពនៅសមុទ្រខាងកើតត្រូវបាន
ដោះស្រាយ​ដោយ​សន្តិវិធីគោរព​ច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការ
សហប្រជាជាតិស្ដីពី​ច្បាប់​សមុទ្រឆ្នាំ​១៩៨២និងកិច្ចព្រមព្រៀងដែលទទួលបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ