សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគនៅតែជាលំហូរនៃកិច្ចសហប្រតិបត្តិការ APEC

សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគនៅតែជាលំហូរនៃកិច្ចសហប្រតិបត្តិការ APEC - ảnh 1
អង្គប្រជុំក៏បានឯកភាពទាំងស្រុងចំពោះអាទិភាពសហប្រតិបត្តិការ ចំនួន៤សម្រាប់ឆ្នាំ APEC ២០១៧ (រូបថតៈChâu Anh/VOV)

(VOVworld)-នាថ្ងៃទី៣មិនា សន្និសីទបណ្តាមន្ត្រីជាន់ខ្ពស់ APEC លើកទី១ (ហៅ
 កាត់ថា SOM ១) បានបើកសម័យបិទកិច្ចប្រជុំនៅទីក្រុង​Nha Trang ខេត្ត Khanh
 Hoa ភាគកណ្តាលវៀតណាម។​ អស់រយៈពេល២ថ្ងៃដំណើរសកម្មភាព អង្គប្រជុំ
បានស្រុះចិត្តគំនិតខ្ពស់ចំពោះ ការរក្សាតួនាទីរបស់ APEC ដែលជាយន្តការនាំមុខ
ក្នុងការចងសម្ព័ន្ធសេដ្ឋកិច្ចនិងនាំ មុខក្នុងការដោះស្រាយរាល់ការសាកល្បងសកល
តាមរយៈការជម្រុញបំពេញឲ្យបាន សម្រេចនូវគោលដៅ Bogor នាឆ្នាំ២០២០និង
បង្កើនពាណិជ្ជកម្មនិងវិនិយោគក្នុង តំបន់ជាដើម។ អង្គប្រជុំក៏បានឯកភាពទាំង
ស្រុងចំពោះអាទិភាពសហប្រតិបត្តិការ ចំនួន៤សម្រាប់ឆ្នាំ APEC ២០១៧។​នោះគឺ
ជម្រុញកំណើននិរន្តរភាព ច្នៃប្រឌិតនិង គ្របដណ្តប ជម្រុញការចងសម្ព័ន្ធសេដ្ឋកិច្ច
ក្នុងតំបន់យ៉ាងស៊ីជម្រៅ លើកកំពស់ សមត្ថភាពប្រកួតប្រជែងនិងការច្នៃប្រឌិត
របស់សហគ្រាសធុនតូចនិងមធ្យម លើកកំពស់សន្តិសុខស្បៀងអាហារនិងកសិកម្ម
និរន្តរភាពបន្សាំនឹងបម្រែបម្រួល អាកាសធាតុ។ តំណាងទាំងអស់ក៏បានឯកភាព
លើកម្មវិធីសកម្មភាពរបស់ឆ្នាំ APEC ២០១៧ទាំងស្រុង។

        លទ្ធផលនៃ SOM ១នេះបានសរឲ្យឃើញថា​ កិច្ចសហប្រតិបត្តិការចងសម័្ពន្ធ
 សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគបន្តជាលំហូរគោលនៅតំបន់អាស៊ី-ប៉ាស៊ី
ហ្វិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ