សារមន្ទីរខេត្ត Thua Thien –Hue ទទួលឯកសារ វត្ថុតាងចំនួនជាង ១០០ស្តីអំពីអ៊ុំហូ
|
ពិធីប្រគល់ជូនឯកសារនិងវត្ថុតាងស្តីអំពីលោកប្រធានហូជីមិញ
(Foto: Internet) |
(VOVworld) _ក្នុងបណ្តាថ្ងៃដើមនិទាឃរដូវឆ្នាំរោងចត្វាស័ក២០១២ សារមន្ទីរហូជីមិញ
នៅខេត្ត Thừa Thiên Huế បានទទួល ឯកសារនិងវត្ថុតាងចំនួនជាង១០០ស្តីអំពីលោក ប្រធានហូជីមិញដោយប្រជាជនប្រគល់ជូន។ ក្នុងចំណោមវត្ថុតាងដែលបាន ប្រគល់ជូន
លើកនេះ មានវត្ថុតាងមួយចំនួនស្តីអំពីដំណាក់កាលដែលលោកប្រធានហូជីមិញនិងក្រុម
គ្រូសារ រស់នៅ ធ្វើការនិង រៀនសូត្រ នៅទីក្រុង Huế នាបណ្តាឆ្នាំដើមសតវត្សទី២០ដូច
ជាថាសម្លូ ថូកំបោរ សៀវភៅចាស់ជាដើម។ នេះគឺជាការរួមវិភាគទានយ៉ាងថ្លៃថ្នូរ របស់
បណ្តាបុគ្គល សំដែងនូវមនោសញ្ចេតនា និងការគោរពរាប់អានចំពោះអ៊ុំហូ ទន្ទឹមនឹងនោះ រួមចំណែកធ្វើឲ្យសម្បូ បែបដល់ ការតំាងបង្ហាញ់ នៅសារមន្ទីហូជីមិញនៅខេត្ត Thừa
thiên Huế។ នាសព្វថ្ងៃ សារមន្ទីនេះ កំពុងតាំងបង្ហាញ និងឧទេ្ទសនាម រូបថត ឯកសារ
និងវត្ថុតាង ស្តីអំពីជីវិត បុព្វហេតុ សតិអារម្មណ៌ និងសីលធម៌ បដិវត្តរបស់លោកប្រធាន
ហូជីមិញ៕