សារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ DIEN BIEN PHU ត្រៀមរៀបចំអោយថ្ងៃបើកទ្វា

សារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ DIEN BIEN PHU ត្រៀមរៀបចំអោយថ្ងៃបើកទ្វា - ảnh 1
សារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ DIEN BIEN PHU (TTXVN)

(VOV)_​ សារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ DIEN BIEN PHU នឹង​បើក​ទ្វាទទួល ភ្ញៀវជាផ្លូវការ នាថ្ងៃទី ៥ ឧសភា។ នេះគឺជាសំណង់ ត្រូវបានសាងសង់ឡើងដើម្បី  លើកដម្កើងតំលៃប្រវត្តិសាស្ត្រនៃជ័យជំនះ Dien Bien Phu មុននេះ​៦០ឆ្នាំ។ សារមន្តីរ
ត្រូវ បានកសាងពីខែតុលាឆ្នាំ ២០១២មក ដោយចំណាយជាង២១០ពាន់លានដុងវៀត ណាម លើផ្ទៃដី ២២ ពាន់ម៉ែត្រក្រឡា។ សារមន្ទីរបានតាំងបង្ហាញវត្ថុ​និងរូបថតជាង
មួយពាន់។

លោក Vu Nam Hai នាយក សារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ DIEN BIEN PHU  បានអះអាងថា៖ បណ្ដាឯកសារ វត្ថុដែលបានតាំងបង្ហាញ​នៅ​ទីនេះ​ នឹងបង្ហាញ​តួនាទីរបស់ជ័យជំនះ Dien Bien Phu បំពេញគ្រប់​គោលបំណងរបស់ប្រជាជននៅ
ទូទាំងប្រទេស។

​​​​​​​​​​​​                     
សារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ DIEN BIEN PHU ត្រៀមរៀបចំអោយថ្ងៃបើកទ្វា - ảnh 2
កំណាត់ផ្លូវពី Pom Lotទៅកាន់ Huoi Puocនៅខែត្រ Dien Bienបានធ្វើចរាចរណ៍(រូបថតអិនធឺណែត)



នាព្រឹកថ្ងៃទី៤ឧសភា កំណាត់ផ្លូវពី Pom Lotទៅកាន់ Huoi Puocនៅខែត្រ Dien Bien
បានធ្វើចរាចរណ៍ជាផ្លូវការខាងបច្ចេកទេស។ផ្លូវនេះមានបណ្តោយជាង៨០០គីឡូ
ម៉ែត្រនិងបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១១ក្នុងទុនសរុបជាង១៣០០ពាន់
លានដុងវៀតណាម។ផ្លូវនេះបានរួមចំណែកបង្រួញការធ្វើដំណើរពីទីក្រុង​Dien Bien
Phu ទៅកាន់ Luong Pra Bang(ប្រទេសឡាវ)នេះជាសំណង់១ក្នុងចំណោមសំណង់ជាក់
ស្តែងដែលអបអរសាទរអនុស្សាវរីយលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu។ឧត្តមសេនីយ៍ត្រី LuuTrong Lu ប្រធានបញ្ជាការដ្ឋានយោធាខេត្ត Dien Bienអោយ
ដឹងថា៖”ពេលសំរេចរួចរាល់ផ្លូវនេះរួមចំណែកកែលំអរជីវភាពរស់នៅសុខុមាលភាព
សង្គមពង្រឹងកិច្ចការពារប្រទេសនិងសន្តិសុខលើខ្សែរផ្លូវព្រំដែនជាប់ជាមួយ
ប្រទេសឡាវ៕   “

ប្រតិកម្មទៅវិញ

ផ្សេងៗ