សាររបស់មជ្ឈដ្ឋានថ្នាក់ដឹកនាំលើពិភពលោលក្នុងឱកាសឆ្នាំថ្មី ២០១៨

(VOVWORLD) - នាថ្ងៃទី ៣០ ធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើសារជូនពរ ឆ្នាំថ្មីដល់បណ្ដាថ្នាក់ដឹកនាំលើពិភពលោក អ្នកប្រមុខរដ្ឋាភិបាលបរទេសនិងអង្គការងន្តរជាតិ នានា។ 
សាររបស់មជ្ឈដ្ឋានថ្នាក់ដឹកនាំលើពិភពលោលក្នុងឱកាសឆ្នាំថ្មី ២០១៨  - ảnh 1 សាររបស់មជ្ឈដ្ឋានថ្នាក់ដឹកនាំលើពិភពលោលក្នុងឱកាសឆ្នាំថ្មី ២០១៨ 

(VOVworld) –  នាថ្ងៃទី ៣០ ធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើសារជូនពរ ឆ្នាំថ្មីដល់បណ្ដាថ្នាក់ដឹកនាំលើពិភពលោក អ្នកប្រមុខរដ្ឋាភិបាលបរទេសនិងអង្គការងន្តរជាតិ នានា។ ក្នុងសារផ្ញើដល់ប្រធានាធិបតីអាមេរិក លោក Donald Trump សមភាគីរុស្ស៊ីបាន លើកច្បាស់នូវសារសំខាន់នៃការសន្ទនារុស្ស៊ី-អាមេរិក។ តាមថ្នាក់ដឹកនាំរុស្ស៊ី មូលដ្ឋានដើម្បី អភិវឌ្ឍន៍ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកត្រូវជាគោលការណ៍សមភាពនិងគោរពគ្នាទៅវិញ ទៅមក។ ប្រការនេះនឹងអនុញ្ញត្តិឆ្ពោះទៅការកសាងកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងយូរ អង្វែង។ ក្នុងសារជូនពរឆ្នាំថ្មីផ្ញើដល់ប្រធានាធិបតីស៊ីរីលោក  Bashar al Assad  ប្រធានាធិបតីរុស្ស៊ីបានអះអាងថា៖ ម៉ូស្គូនឹងបន្តជួយឧបត្ថម្ភ Damascus ក្នុងកិច្ចការពារអធិប តេយ្យភាពនិងបូរណភាពដែនដី ក៏ដូចជា បន្តដំណើរសម្របសម្រួលនយោបាយ។ ថ្នាក់ដឹក នាំរុស្ស៊ីសង្ឃឹមថា៖ នាឆ្នាំថ្មី ស៊ីរីនឹងបន្តមានការផ្លាស់ប្តូរសារវ័ន្តល្អថែមទៀត។ នាថ្ងៃទី ៣១ ធ្នូ ប្រធានរដ្ឋចិនលោក Xi Jinping បានប្រកាសថា៖ លោកត្រៀមខ្លួនជាស្រេចសហការជាមួយ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងការពង្រឹទំនុកទុកចិត្តខាងនយោបាយនិងយុទ្ធ សាស្ត្រទ្វេភាគី ក៏ដូចជា បើកទូលាយកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្តែងលើគ្រប់វិស័យ។ ក្នុងឱកាសចូលឆ្នាំថ្មី ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានផ្ញើសារជូនពរទដល់ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ ក្នុងសារនេះ ប្រធានាធិបតីរុស្ស៊ីស៊ីបានលើកច្បាស់នូវការអភិវឌ្ឍន៍ ខ្លាំងក្លាក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរុស្ស៊ី-វៀតណាម ហើយជឿជាក់ ថា៖ ការអនុវត្តបណ្ដាកិច្ចព្រមព្រៀងដែលទទួលបានក្នុងដំណើរការចរចារវាងថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរនៅទីក្រុងម៉ូស្គូនិងជំនួបនៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) នឹងបង្កលក្ខណៈអភិវឌ្ឍន៍លើគ្រប់វិស័យទំនាក់ទំនងទ្វេភាគី ជួយឧបត្ថម្ភប្រទេសទាំងពីរ ពង្រឹងនិងពង្រីកសន្តិភាពស្ថិរភាពនិងសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ