សាររបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ស្តីពីការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ នៅមហាសន្និបាតអង្គការសហប្រជាជាតិ
(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអំពាវនាវឱ្យ យកផលប្រយោជន៍របស់ប្រជាជនជាស្នូលសម្រាប់រាល់គោលនយោបាយ និងសកម្មភាពដែលមានអាទិភាពខ្ពស់ នោះគឺ ការពារសុខភាពនិងអាយុជីវិតមនុស្ស រួមទាំងភាពចាំបាច់បំផុតសម្រាប់ការធានាថា វ៉ាក់សាំងគឺជាទំនិញសាធារណៈនិងមានចរិតសកល ហើយមនុស្សគ្រប់រូបអាចទទួលបានវ៉ាក់សាំង និងថ្នាំព្យាបាលកូវីដ ១៩ ក្នុងតម្លៃសមរម្យ។
នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc (រូបថត៖ TTXVN) |
នាថ្ងៃទី ៤ ធ្នូ អញ្ជើញថ្លែងក្នុងសម័យប្រជុំពិសេសនៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពី “ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩” លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យពិភពលោក គួរតែពង្រឹងការសម្របសម្រួលគោលនយោបាយ បង្រួបបង្រួមសកម្មភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពហុភាគី ក្នុងអភិបាលកិច្ចពិភពលោក សំដៅរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩។
លោកនាយករដ្ឋមន្រ្តីវៀតណាមបានបញ្ជាក់ថា ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិ ២០២០-២០២១ វៀតណាមបានគាំទ្រជាថ្មីម្តងទៀតនិងស្វាគមន៍ចំពោះការអំពាវនាវរបស់លោកអគ្គលេខាធិការ អសប ចំពោះបទឈប់បាញ់ជាសកល និងការលុបបំបាត់បទដាក់ទណ្ឌកម្មដោយឯកតោភាគី និងសម្របសម្រួលជំនួយមនុស្សធម៌សម្រាប់ប្រទេសនានាក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអំពាវនាវឱ្យយកផលប្រយោជន៍របស់ប្រជាជនជាស្នូលសម្រាប់រាល់គោលនយោបាយនិងសកម្មភាពដែលមានអាទិភាពខ្ពស់ នោះគឺ ការពារសុខភាពនិងអាយុជីវិតមនុស្ស រួមទាំងភាពចាំបាច់បំផុតសម្រាប់ការធានាថា វ៉ាក់សាំងគឺជាទំនិញសាធារណៈនិងមានចរិតសកល ហើយមនុស្សគ្រប់រូបអាចទទួលបានវ៉ាក់សាំង និងថ្នាំព្យាបាលកូវីដ ១៩ ក្នុងតម្លៃសមរម្យ។
លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា បណ្តាប្រទេសនានាត្រូវរក្សាការប្តេជ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG-២០៣០ និងការប្តេជ្ញាចិត្តស្តីពីការប្រែប្រួលអាកាសធាតុ ជាពិសេសបង្កលក្ខណៈដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យានិងពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍៖ “វៀតណាមបានគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ជាមូលដ្ឋាន ធានាសន្តិសុខសង្គម ស្តារសម្បាទារកំណើនសេដ្ឋកិច្ចឡើងវិញ។ ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចសហប្រតិបត្តិការនិងការគាំទ្រដ៏មានតម្លៃរបស់ អសប និងដៃគូអន្តរជាតិសម្រាប់វៀតណាម។ ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបានចូលរួមជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីឯកភាពលើគំនិតផ្តួចផ្តើមនិងកិច្ចសហប្រតិបត្តិការជាច្រើនសំដៅឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩។ វៀតណាមបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន នៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិនិងសម្របសម្រួលយ៉ាងសកម្មជាមួយបណ្តាប្រទេសជាសមាជិក ដើម្បីពិភាក្សានិងអនុម័តនូវសេចក្តីសម្រេចចិត្តក៏ដូចជាឯកសារជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការឆ្លើយតបចំពោះកូវីដ ១៩ ផងដែរ”។
ជាចុងក្រោយ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ចំពោះមុខរាល់បញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរបំផុត ចាប់តាំងពីការបង្កើតអង្គការសហប្រជាជាតិសហគមន៍មក សហគមន៍អន្តរជាតិនឹងពង្រីកនូវឆន្ទៈនិងកម្លាំងរបស់ប្រទេសនីមួយៗ ដើម្បីរួមគ្នា ជំនះពុះពារលើជំងឺកូវីដ ១៩ ក៏ដូចជាកសាងអនាគតកាន់តែប្រសើរឡើង សម្រាប់ប្រជាជាតិនិងប្រជាជនគ្រប់រូប។ ក្នុងន័យនេះ ប្រទេសវៀតណាមត្រៀមខ្លួនចូលរួមចំណែកក្នុងដំណើរដ៏ខ្ពង់ខ្ពស់នេះផងដែរ៕