សាររបស់អគ្គលេខាធិការថ្មី អ.ស.ប. សំរាប់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.
|
សាររបស់អគ្គលេខាធិការថ្មី អ.ស.ប. សំរាប់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. (VNA) |
(VOVworld) – នាថ្ងៃទី ១០ មករា អគ្គលេខាធិការថ្មី អ.ស.ប. លោក Antonio
Guterres បានមានសន្ទរកថាដំបូងជាផ្លូវការនៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.
ក្នុងនោះ លោក បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ត្រូវមានការខំប្រឹងប្រែង
ខ្លាំងក្លាថែមទៀតដើម្បីកសាងនិងរក្សាសន្តិភាពតាមរយៈសកម្មភាពទប់ទល់
និងដោះស្រាយជំលោះរហូតដល់ការរក្សាសន្តិភាពនិងអភិវឌ្ឍន៍និរន្តរភាព។
នៅសម័យពិភាក្សា លោកក៏បានជូនដំណឹងជាមួយប្រទេសជាសមាជិកក្រុម
ប្រឹក្សាសន្តិសុខ អ.ស.ប. អំពីការផ្តើមគំនិតកែទម្រង់ក្នុងលេខាធិការដ្ឋាន
អ.ស.ប. ជាពិសេសចំពោះដំណើរចេញសេចក្តីសម្រេចចិត្តក៏ដូចជាដំណើរ
បង្កើនកិច្ចសហការរវាងស្ថាប័នទាំងអស់នៃ អ.ស.ប. សន្តិភាពនិងសន្តិសុខ
សិទ្ធមនុស្សនិងអភិវឌ្ឍន៍។ លោកដាស់តឿនក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.
ឆ្លៀតយកមាត្រាក្នុងជំពូកទី ៥ នៃធម្មនុញ្ញ អ.ស.ប. ដើម្បីដោះស្រាយជំលោះ
ដោយសន្តិវិធី៕