ស៊ីរីលើកកម្ពស់អធិបតេយ្យភាពក្នុងដំណោះស្រាយនយោបាយដើម្បីបញ្ចប់ជម្លោះ

(VOVWORLD) -  នាថ្ងៃទី ១៧ ខែមីនា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាស៊ីរី លោក Geir Pedersen បានជួបចរចាជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid Muallem នៅក្នុងទីក្រុងដាម៉ាស់។

 លោករដ្ឋមន្រ្តីក្រសួងការបរទេស Walid Muallem បានសម្តែងនូវឆន្ទៈ ត្រៀមខ្លួនជាស្រេចរបស់ស៊ីរី ក្នុងកិច្ចសហការជាមួយអង្គការសហប្រជាជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ដំណោះស្រាយនយោបាយមួយ។ រដ្ឋមន្រ្តីការបរទេសស៊ីរីបានសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញនិងបញ្ហាពាក់ព័ន្ធទាំងអស់គឺជាបញ្ហានៅក្រោមអធិបតេយ្យរបស់ស៊ីរី ហើយគួរតែទុកឱ្យប្រជាជនស៊ីរីផ្ទាល់ សម្រេចកំណត់ដោយគ្មានការអន្តរាគមន៍ពីខាងក្រៅឡើយ។

ចំណែកខ្លួនវិញ លោក Geir Pedersen បេសកជនពិសេសនៃអង្គការសហប្រជាជាតិ បានចាត់ទុកថា ស៊ីរីត្រូវការបង្កើតគណៈកម្មាធិការចងក្រងរដ្ឋធម្មនុញ្ញក្រោយសង្គ្រាម។ គណៈកម្មាធិការធម្មនុញ្ញរួមមានសមាជិកចំនួន១៥០រូប ដែលជាតំណាងរដ្ឋាភិបាលស៊ីរី ក្រុមប្រឆាំងនិងអង្គការសង្គមស៊ីវិល ដែលត្រូវបាន អង្គការសហប្រជាជាតិវាយតម្លៃថាជាគន្លឹះសម្រាប់ការឆ្ពោះទៅរកការបោះឆ្នោតសេរីនិងការបញ្ឈប់សង្រ្គាមស៊ីវិលនៅស៊ីរី។ រដ្ឋធម្មនុញ្ញថ្មីរបស់ស៊ីរីអាចរួមបញ្ចូលនូវអំណាចរបស់ប្រធានាធិបតី របៀបរៀបចំការបោះឆ្នោតនិងការបែងចែកសិទ្ធិអំណាចជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ