សារលិខិតអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២០២០

(VOVWORLD) - ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមលោក Tran Thanh Man បានទទួលស្គាល់និងកោតសរសើរចំពោះអ្នកមុខអ្នកការនៃព្រះពុទ្ធសាសនាថេរវាទ និងឥស្សរជនឆ្នើមនៃជន ជាតិខ្មែរ ដែលជានិច្ចកាលលើកត្រដែតតួនាទីរបស់ជនមានកិត្យានុ ភាពក្នុងសង្គម។
សារលិខិតអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២០២០ - ảnh 1 (រូបថត៖ TTXVN)

នាថ្ងៃទី ៣ ខែមេសា លេខាណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានផ្ញើសារលិខិតជូនអ្នកមុខអ្នកការ និងជនរួមជាតិខ្មែរទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២០។

ក្នុងសារលិខិតនេះ លោក Tran Thanh Man បានលើកច្បាស់ថា៖ ជនរួមជាតិខ្មែរគឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិភាគតិចនៅវៀតណាមឡើយ ហើយជានិច្ចកាលត្រូវបានបក្ស និងរដ្ឋផ្ដល់ការយកចិត្តទុកដាក់ និងថែទាំ។ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានវាយតម្លៃខ្ពស់ចំពោះជនរួមជាតិខ្មែរនៅទូទាំងប្រទេស ដែលបានចូលរួមយ៉ាងសកម្មនូវចលនាប្រឡង ប្រណាំងស្នេហារជាតិរបស់ រណសិរ្សមាតុភូមិវៀតណាមនិងអង្គការមហាជន; ពង្រីកសក្កានុពល ស្មារតី និងខិតខំប្រឹងប្រែងរបស់ជនរួមជាតិខ្មែរ; ជានិច្ចកាលសាមគ្គីគ្នា រួមជាមួយ សហគមន៍បណ្ដាជនជាតិ ដើម្បីកសាងស្រុកកំណើត ប្រទេសជាតិឲ្យកាន់តែអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅ ពង្រឹងផែនមហាសាមគ្គីជាតិទាំងមូល។

ក្នុងសារលិខិតនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានទទួលស្គាល់និងកោតសរសើរចំពោះអ្នកមុខអ្នកការនៃព្រះពុទ្ធសាសនាថេរវាទ និងឥស្សរជនឆ្នើមនៃជនជាតិខ្មែរ ដែលជានិច្ចកាលលើកត្រដែតតួនាទីរបស់ជនមានកិត្យានុភាពក្នុងសង្គម ហើយអនុវត្តន៍ល្អរាល់គោលការណ៍ និងគោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ព្រមទាំងចលនាជនរួមជាតិឲ្យចូលរួមរាល់សកម្មភាពដែលត្រូវបាន រណសិរ្សមាតុភូមិវៀតណាមបំផុសឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ