ស្រីលង្កាដំណើរការការបោះឆ្នោតសកល
(VOVworld)- ស្រីលង្កាចាប់ផ្តើមការបោះឆ្នោតសកល ដោយមានមណ្ឌលបោះ ឆ្នោតជាង១២ពាន់កន្លែងលើទូទាំងប្រទេស ដែលបានបើកទ្វារពីម៉ោង៧ព្រឹក
(ម៉ោងតំបន់) ថ្ងៃទី១៧សីហា ដើម្បីអ្នកបោះឆ្នោតជាង១៥លាននាក់មកបោះឆ្នោត ជ្រើសតាំងរដ្ឋសភានិងរដ្ឋាភិបាលថ្មី។ ការបោះឆ្នោតសកលនេះ បានប្រធានាធិប
តីស្រីលង្កា Maithripala Sirisena ជូនដំណឹងនាខែមិថុនាកន្លងទៅ បន្ទាប់ពីចេញ
អនុក្រិត្យស្តីពីការរំសាយរដ្ឋសភា។ ក្នុងការបោះឆ្នោតសកលលើកនេះ អតីតប្រ
ធានាធិបតី Mahinda Rajapakse ជាបេក្ខជនគោលនៃសម្ព័ន្ធភាពសេរីភាពប្រជា
ជនឯកភាព(UPFA) ប្រឆាំងស្វែងរកឱកាសវិលត្រឡប់មកឆាកនយោបាយស្រី លង្កាវិញដោយសង្ឃឹមថាដណ្តើមបានតំណែងនាយករដ្ឋមន្ត្រីប្រសិនបើភាគី
ប្រឆាំង ទទួលបានជ័យជម្នះ៕