ស្រីលង្កាមាននាយករដ្ឋមន្ត្រីថ្មី

(VOVWORLD) - ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesinghe គ្រោងនឹងតែងតាំងគណៈរដ្ឋមន្ត្រីថ្មី ដែលមានរដ្ឋមន្ត្រីរហូតដល់ ៣០នាក់  ដើម្បីដឹកនាំប្រទេសឆ្លងកាត់វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះ។
ស្រីលង្កាមាននាយករដ្ឋមន្ត្រីថ្មី - ảnh 1លោក Dinesh Gunawardena ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសស្រីលង្កា ។ (រូបថត៖ Daily News)

នៅថ្ងៃទី ២២ ខែកក្កដា នៅទីក្រុងកូឡុំបូ សមាជិកនៃគណបក្សកាន់អំណាច Podujana Peramuna Party (SLPP) លោក Dinesh Gunawardena បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស្រីលង្កា នៅចំពោះមុខលោកប្រធានាធិបតី Ranil Wickremesinghe និងសមាជិកសភាដទៃទៀត។ សមាជិកគណៈរដ្ឋមន្ត្រីដែលនៅ សេសសល់ នឹងស្បថចូលកាន់តំណែងនៅចុងថ្ងៃទី ២២ ខែកក្កដា។

ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesinghe គ្រោងនឹងតែងតាំងគណៈរដ្ឋមន្ត្រីថ្មី ដែលមានរដ្ឋមន្ត្រីរហូតដល់ ៣០នាក់  ដើម្បីដឹកនាំប្រទេសឆ្លងកាត់វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ