ស៊ីរីសង្គ្រោះប្រកបដោយជោគជ័យចំណាប់ខ្មាំងទាំងអស់ដែលត្រូវចាប់ខ្លួនដោយ IS នៅខេត្ត Sweida

(VOVWORLD) - នាថ្ងៃទី៨ ខែវិច្ឆិកា កងទ័ពស៊ីរីបានសង្គ្រោះប្រកបដោយជោគជ័យចំណាប់ ខ្មាំងសេសសល់ទាំង១៩នាក់ដែលត្រូវចាប់ខ្លួនដោយអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ ប្រកាសនៅតំបន់ភាគខាងត្បូងប្រទេសនេះ កាលពីខែកក្កដាកន្លងទៅ។

  ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានអោយដឹងថា ក្រុមចំណាប់ខ្មាំង ខាងលើ ដែល ភាគច្រើនគឺនារីនិងកុមារ ត្រូវ IS ចាប់ខ្លួនក្នុងការវាយប្រហារដ៏បង្ហូរ ឈាមកាលពីខែកក្កដានៅខេត្ត Sweida។ កងទ័ពស៊ិរីបានដំណើរការយុទ្ធនាការ វាយកំទេចពួកភេរវករ IS មួយក្រុមនៅទីរួមខេត្ត Hmeimeh ហើយសង្គ្រោះក្រុម ចំណាប់ខ្មាំងប្រកបដោយសុវត្ថិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ