ស៊ីរីស្នើអ.ស.បរំាងស្កាត់រាល់សកម្មភាពបង្កហេតុសំដៅលើប្រទេសរបស់ខ្លួន

ស៊ីរីស្នើអ.ស.បរំាងស្កាត់រាល់សកម្មភាពបង្កហេតុសំដៅលើប្រទេសរបស់ខ្លួន - ảnh 1
ប្រធានាធិបតីអាមេរិក Barack Obamaស្នើរដ្ឋសភាបោះឆ្នោត
អំពីបញ្ហាស៊ីរី (រូបថតៈAFP/TTXVN )


(VOVworld)-នាថ្ងៃទី២កញ្ញាទីភ្នាក់ងាសារព័ត៌មាន SANA បានជូនដំណឹងថា ស៊ីរីបាន
ស្នើអ.ស.រំាងស្កាត់រាល់សកម្មភាពបង្ករឿងហេតុសំដៅនៅលើប្រទេសរបស់ខ្លួន។ក្នុង
សារលិខិតជូនទៅអគ្កលេខាធិការអ.ស.ប លោក Ban Ki-moon និងប្រធាន ក្រុម
ប្រឹក្សាសន្តិសុខអ.ស.ប Maria Cristina Perceval ឯកអគ្គរដ្ឋទូតស៊ីរី ប្រចាំ នៅអ.ស.ប
Bashar Ja’afari បានអំពាវនាវឲ្យអគ្គលេខាធិការអ.ស.ប ត្រូវ មានភារកិច្ចរំាងស្កាត់
រាល់សកម្មភាពបង្ករឿងហេតុសំដៅទៅលើស៊ីរី និងជំរុញ​ដំណោះ ស្រាយនយោបាយ
សម្រាប់វិបត្តិនៅប្រទេសមជ្ឈឹមបូព៌ានេះ។ ក៏ក្នុងសារលិខិត ពោលខាងលើ លោក
Ja’afiri អះអាងជាថ្មីម្តង់ទៀតថា Damascus មិនប្រើប្រាស់អាវុធគីមីឡើយ ព្រមទាំង

ចាត់ទុកថា វ៉ាស៊ីនតោនគប្បីដើរតួនាទីជាអ្នក អាណាព្យាបាលសន្តិភាព និងជាដៃគូ
របស់រុស្ស៊ីក្នុងការត្រៀមរៀបចំសន្និសីទ អន្តរជាតិអំពីស៊ីរីផងដែរ។

          ក្នុងថ្ងៃដ៏ដែល សមាជិកសភារបស់គណៈបក្សសាធារណរដ្ឋអាមេរិក លោក 
John McCain និង Lindsey Graham បាននាំចេញពាក្យព្រមានថា ប្រសិនជារដ្ឋសភា
អាមេរិកមិនអនុម័តចំពោះ សកម្មភាពយោធាសំដៅលើស៊ីរីនោះ គឺសេចក្តីសម្រេច
នេះនឹងបង្កផលវិបាកយ៉ាងវិនាសកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ