សារសហរដ្ឋ ២០១៨ សង្កត់ធ្ងន់លើគោលដៅកសាងប្រទេសអាមេរិកប្រកបដោយសុវត្ថិភាព និងខ្លាំងមាំមួន

(VOVWORLD) -នាព្រឹកថ្ងៃទី ៣១ មករា ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងសារសហរដ្ឋឆ្នាំ២០១៨ ចំពោះមុខសភាទាំងពីរ។ 
សារសហរដ្ឋ ២០១៨ សង្កត់ធ្ងន់លើគោលដៅកសាងប្រទេសអាមេរិកប្រកបដោយសុវត្ថិភាព និងខ្លាំងមាំមួន - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump 

លោក Donald Trump បានថ្លែងបទសុន្ទរកថាជាង ១ ម៉ោង ដោយប្រធានបទ កសាងប្រទេសអាមេរិកមួយប្រកបដោយសុវត្ថិភាព ខ្លាំងមាំមួន និងមោទនាភាព។ សារសហរដ្ឋនេះមាន ២ ផ្នែកគឺ៖គោលនយោបាយផ្ទៃក្នុង និងកិច្ចការបរទេស។

ស្ដីពីកិច្ចការផ្ទៃក្នុង លោក Donald Trump បានលើកច្បាស់នូវសមិទ្ធិផលសេដ្ឋកិច្ចក្នុងរយៈពេល ១ ឆ្នាំក្នុងមុខងារជាប្រធានាធិបតី ដោយរួមមាន៖ បង្កើតការងារធ្វើសម្រាប់ពលករចំនួន ២ លាន ៤ សែននាក់ ដំឡើងប្រាក់ខែ អត្រាអត់មានការងារធ្វើគឺទាបបំផុតក្នុងអំឡុងពេល ៤៥ ឆ្នាំ និងទីផ្សារមូលបត្រកើនឡើងដោយឆាប់រហ័ស។ លោកក៏បានសង្ដត់ធ្ងន់ថា ការដែលអនុម័តលើច្បាប់កាត់បន្ថយ និងកែទម្រង់ពន្ធដារធំបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសអាមេរិក គឺជាជោគជ័យរបស់លោក ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ។

ស្ដីពីកិច្ចការបរទេស លោក  Donald Trump បានអំពាវនាវឲ្យរដ្ឋសភាអនុម័តលើថវិកាការពារជាតិ ដើម្បីការពារប្រទេសអាមេរិក រួចផុតពីការគំរាមកំហែងសកល។ លោក Trump ក៏បានរំលឹកឡើងវិញនូវកិច្ចការដែលទទួលបាន នាពេលកន្លងទៅ រួមមានការរំដោះទីកន្លែងជាច្រើនដែលត្រូវអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) កាន់កាប់នៅអ៊ីរាក់ និងស៊ីរី  ទទួលស្គាល់យេរូសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល ដាក់ទណ្ឌកម្មទៅលើគុយបា Venezuela និងកូរ៉េខាងជើង។ លោក Trump បានអះអាងថាការវាយប្រហារប្រឆាំងនឹងភេរវកម្មនឹងបន្តអនុវត្ត និងការទាក់ទងជាមួយបញ្ហានៅកូរ៉េខាងជើងរបស់រដ្ឋអំណាចអាមេរិក នឹងមិនដូចនឹងរដ្ឋអំណាចអាមេរិកមុនៗទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ